ភូមនីសាខេត្តយូណាន “ប្តូរ”ការរស់នៅថ្មី “ផ្លាស់”សុភមង្គលថ្មី

2021-02-07 19:26:12 |ប្រភព:

​រូបភាពពេញនៅភូមិនីសាថតពីអាកាស(ថតនៅថ្ងៃទី ៣ ​ខែកុម្ភៈ ​ឆ្នាំ ​២០២១)

ជិតដល់បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន លោក ​យ៉ាង ជៀនយូ អ្នកភូមិនីសា ស្រុកពានជាំង មណ្ឌលស្វយ័តជនជាតិ​ប៉ា​តាលី ខេត្តយូណានកំពុងសំអាតផ្ទះសំបែង ដើម្បីអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ។

​រូបភាពពេញនៅភូមិនីសាថតពីអាកាស(ថតនៅថ្ងៃទី ៣ ​ខែកុម្ភៈ ​ឆ្នាំ ​២០២១)

ឆ្នាំនេះជាឆ្នាំទី ​៤ ដែលលោក ​យ៉ាង ជៀនយូ ​ផ្លាស់ប្តូរផ្ទះដល់ភូមិនីសា ហើយក៏ជាឆ្នាំទី ​៤ ដែលគាត់បានចាកចេញពីភ្នំទៅ​សាលានៅក្រៅភ្នំផងដែរ ។

​រូបភាពពេញនៅភូមិនីសាថតពីអាកាស(ថតនៅថ្ងៃទី ៣ ​ខែកុម្ភៈ ​ឆ្នាំ ​២០២១)

តាមការចងចាំរបស់លោក ​យ៉ាង ជៀនយូ​ បានអោយដឹងថា ក្រោយផ្លាស់ប្តូរផ្ទះ ផ្លូវទៅសាលាល្អជាងមុន និងសាលាក៏ល្អជាងមុនដែរ ។ ក្តីសុបិនរបស់គាត់នាពេលអនាគត គឺគាត់ចង់ក្លាយទៅជាគ្រូពេទ្យ ។

​រូបភាពពេញនៅភូមិនីសាថតពីអាកាស(ថតនៅថ្ងៃទី ៣ ​ខែកុម្ភៈ ​ឆ្នាំ ​២០២១)

នៅឆ្នាំ ២០១៨ លោក​លី ​ជីនមីង ក៏​បានផ្លាស់ប្តូរផ្ទះទៅដល់ភូមិនីសា​ដែរ ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ លោក​លី ​ជីនមីង បានកើតមាន​ក្តីសុបិន្តតាមវិធីធ្វើការបណ្តោះអាសន្ន និងដាំ​​ក្រូចជាដើម ។

​រូបភាពពេញនៅភូមិនីសាថតពីអាកាស(ថតនៅថ្ងៃទី ៣ ​ខែកុម្ភៈ ​ឆ្នាំ ​២០២១)

លោក ​លី ​ស៊ូ​ជូន មេ​ដឹក​នាំ​ក្រុមបានរលឹកឡើងថា នៅពេលគេផ្លាស់ប្តូរផ្ទះដល់ភូមិនីសាថ្មីៗនោះ ដោយសារគេមិនសូវ​ស្គាល់​តំបន់​ជុំវិញ ​និងមានការងារតិចតួច ដូច្នេះ គេមិនទាន់ទម្លាប់បាននោះទេ ។ ប៉ុន្តែ ​រដ្ឋាភិបាលបង្កើតវេទិកាការងារ​តាមគំរូ”ការស្ថាបនាបក្ស​កុម្មុយនីស្ត​ចិន ​+ ​បណ្តុះបណ្តាលបច្ចេកទេស” គេអាចចេះជំនាញបច្ចេកទេសជាបន្តបន្ទាប់ ​ហើយក៏មានឱកាសរកការងារកាន់តែ​ជាច្រើន ។

​រូបភាពពេញនៅភូមិនីសាថតពីអាកាស(ថតនៅថ្ងៃទី ៣ ​ខែកុម្ភៈ ​ឆ្នាំ ​២០២១)

ទន្ទឹមនឹងការអភិវឌ្ឍសេដ្ឋកិច្ច មន្រ្តីបក្សរបស់ភូមិនីសារៀបចំអោយគេចូលរួមការកែលម្អបរិស្ថានការរស់នៅ។ លោកលី បាន​បញ្ជាក់​ថា ក្រោយពីការកែលម្អបរិស្ថាន មិនគ្រាន់តែធ្វើអោយបរិស្ថានល្អប្រសើរប៉ុណ្ណោះទេ ថែមទាំងណែនាំអោយពួកគេមានបែបបទនៃ​ការរស់នៅ​ល្អ​ប្រសើរទៀតផង ហើយក៏លើកទឹកចិត្តពួកគេឱ្យខិតខំក្នុងការរស់នៅឱ្យមានភាពធូរធារ ​។  

បកប្រែដោយ ​លៀវរ៉ុង