《Hi,Mom》៖ ជូនចំពោះម្តាយគ្រប់រូប

2021-02-19 15:42:39 |ប្រភព:

ថ្មីៗនេះ ខ្សែភាពយន្ត《Hi,Mom》ដែលដឹកនាំដោយអ្នកដឹកនាំរឿងចិន ​ចា លីន បានត្រូវចាក់បញ្ចាំងនៅប្រទេសចិន ​ហើយបាន​ទទួល​វាយតម្លៃខ្ពស់ពីសំណាក់ទស្សនិកជន ។

ខ្សែភាពយន្ត《Hi,Mom》និយាយអំពីរឿងម្តាយ ​និងកូនស្រី។ កូនស្រីឈ្មោះ ចា សៀវលីន នាងជាក្មេងរពឹស​ដែលធ្វើអោយ​ម្តាយព្រួយបារម្ភគ្រប់ពេល ។ ក្រោយពីម្តាយមានគ្រោះថ្នាក់ចរាចរណ៍ ចា សៀវលីន ពិបាកចិត្តខ្លាំងណាស់ នាងយំលើ​គ្រែ ហើយ​ស្រែក​​ថា​”ខ្ញុំជា​កូនស្រី​​របស់ម៉ាក់ ប៉ុន្តែមិនដែលធ្វើឱ្យម៉ាក់សប្បាយចិត្តសូម្បីតែម្តង ។” ពេល ចា សៀវលីន យំ គាត់ឆ្លងភពទៅឆ្នាំ ១៩៨១ វិញ ហើយក៏បានជួបនឹងម្តាយខ្លួនដែលនៅ​វ័យក្មេង ​ក្រោយមកបានក្លាយជាមិត្តល្អនឹងគ្នា ។ ​

ក្រៅពីនេះ ចា សៀវលីន ខិតខំប្រឹងប្រែងធ្វើអោយម្តាយសប្បាយរីករាយ និងបានផ្លាស់ប្តូរវាសនារបស់ម្តាយនាង ។ អ្វីមិននឹកស្មាន​មិនដល់នោះគឺ ម្តាយរបស់នាងក៏បានឆ្លងភពទៅឆ្នាំ ១៩៨១ វិញដែរ ហើយខិតខំប្រឹងប្រែងជួយសម្រេចបំណងជាមួយកូនស្រី។

បកប្រែដោយ លូវ រ៉ុង