“ផ្លូវកាំបិតលើអាកាស”កសាងលើភ្នំនៃស្រុកសីជូ​ ក្រុងឆុងឈីង

2021-03-16 16:59:32 |ប្រភព:xinhua

នៅភ្នំឈីយោ ស្រុកសីជូ ក្រុងឆុងឈីង ពីឃុំលៀវតាង ដល់ឃុំតាហ្វឺមឺន មានផ្លូវមួយសាងសង់លើភ្នំ ទាំងសងខាងផ្លូវ​ជា​ថ្ម​ចោទ ផ្លូវនៅកំពូលភ្នំ មើលទៅដូចជា”ផ្លូវលើអាកាស” ។ បើកបរតាមផ្លូវនេះ មើលពីអាកាស រថយន្តហាក់ដូចស្ថិតនៅ​លើ​កាំបិតដែល​គួរឱ្យចាប់អារម្មណ៍និងព្រឺព្រួច ​។

ផ្លូវនេះពីជើងភ្នំដល់កំពូលភ្នំមានកម្ពស់ ៦០០ ម៉ែត្រ ។

សព្វថ្ងៃនេះ ផ្លូវនេះបានទាក់ទាញអ្នកទេសចរជាច្រើនមកកំសាន្ត ។ បើកបរតាមផ្លូវនេះ អ្នកអាចមើលឃើញភ្នំដ៏​អស្ចារ្យ ហើយក៏​អាច​មើលទេសភាពកង្ហាល់ទាញយកថាមពលអគ្គិសនីទៀតផង ។


អ្នកបកប្រែ៖刘蓉