ហាងលក់ឧបករណ៍ក្មេងលេងទាន់សម័យរបស់តាយាយ

2021-03-23 17:54:42 |ប្រភព:

នៅសង្កាត់តុងចូវ ក្រុងប៉េកាំង មានហាងលក់ឧបករណ៍ក្មេងលេងមួយឈ្មោះ”មនុស្សចាស់មានរបស់លេង” ។ ហាងនេះលក់បៀធំ ល្បែងអុកលោតធំ និងអំពូងសម្រាប់អានមានឧបករណ៍ពង្រីក ជាពិសេស ស្លាកឈ្មោះហាងនេះធំជាងហាងផ្សេងៗ ។ ហាងលក់ឧបករណ៍ក្មេងលេងនេះ មានទំហំ ១៨០ ម៉ែត្រ​ការ៉េ ដែលចែកជាតំបន់លក់ទំនិញ និងតំបន់លេងកំសាន្ត ។ សព្វថ្ងៃនេះ ហាងនេះលក់ឧបករណ៍ក្មេងលេងចំនួនប្រមាណ ៤០០ ប្រភេទ រួមមានឧបករណ៍ក្មេងលេងបុរាណ​​  ឧបករណ៍ល្បងប្រាជ្ញា ឧបករណ៍សម្រាប់ហាត់ប្រាណជាដើម​។ តាំងពីឆ្នាំមុនមក ហាងនេះបានទាក់ទាញមនុស្សចាស់ជាច្រើនមកទិញទំនិញនៅទីនេះ ។




អ្នកបកប្រែ៖刘蓉