រថភ្លើងល្បឿនលឿនខ្លាឃ្មុំផែនដាលើកដំបូងរបស់ប្រទេសចិនបានមកដល់ហើយ តើលោកអ្នកចង់ជិះសាកល្បងទេ ?

2021-03-26 17:57:22 |ប្រភព:

នាម៉ោង ៩:០០  ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ រថភ្លើងល្បឿនលឿនខ្លាឃ្មុំផែនដាលើកដំបូងចេញដំណើរពីស្ថានីយ៍ឈាងទូ  រថភ្លើងល្បឿនលឿននេះអាចផ្ទុកអ្នកដំណើរចំនួន ២៥២ នាក់​ ហើយអាចផ្តល់សេវាកម្ម”បរិភោគ កន្លែងសម្រាក ធ្វើ​ដំណើរ ទេសចរណ៍ ទិញទំនិញ និងកម្សាន្ត”ក្នុងពេលតែមួយ ដែលហាក់ដូចសណ្ឋាគារចល័តលំដាប់ផ្កាយ ។

កន្លែងសម្រាកក្នុងរថភ្លើងល្បឿនលឿនខ្លាឃ្មុំផែនដាមានទំហំពី៣.៣៨ ម៉ែត្រ​ការ៉េដល់​ ៩.៥ ម៉ែត្រ​ការ៉េ ដែលសមរម្យអ្នកដំណើរខុសៗគ្នា ដែលរួមមានប្រដាប់ប្រើប្រាស់ប្រចាំថ្ងៃ បង្គន់ បន្ទប់ទឹកមានប្រព័ន្ធរក្សាកម្តៅសម្រាប់ងូតទឹក សោអេឡិចត្រូនិចឆ្លាតវៃ wifi ជាដើម ដែលបានផ្តល់បន្ទប់ឯកជនដល់អ្នកដំណើរ ។



អ្នកបកប្រែ៖刘蓉