លោកគ្រូបង្រៀនតន្ត្រីអាយុ ៩២ ឆ្នាំ ក្រោយចូលនិវត្តន៍នៅតែបន្តបង្រៀននៅសាលា

2021-03-29 17:53:41 |ប្រភព:xinhua

លោកគ្រូ យាន់ មីងយូវ មានអាយុ ៩២ ឆ្នាំហើយ គាត់បានចូលនិវត្តន៍ ៣១ ឆ្នាំហើយ ប៉ុន្តែលោកនៅតែបន្តបង្រៀននៅឯសាលា ។

ក្នុងខ្សែភាពយន្ត《Mr. Holland`s Opus》មានពាក្យមួយឃ្លាពោលថា “អ្នកស្រឡាញ់តន្រ្តី អ្នកត្រូវឱ្យកុមារទាំងនេះស្រឡាញ់តន្រ្តីដូចអ្នកដែរ។” ក្នុងភាពយន្តនេះ លោកគ្រូ Holland បង្រៀនតន្រ្តីដល់កុមារពេញមួយជីវិត ធ្វើឱ្យកុមារស្រឡាញ់តន្រ្តី និងទទួលបានការគោរពពីកុមារគ្រប់គ្នា ។

លោកគ្រូ យាន់ មីងយូវ ដូច លោកគ្រូ Holland ដែរ គាត់បានបង្រៀនតន្រ្តីជិន ៧០ ឆ្នាំហើយ ហើយក៏បានបំផុសក្តីសុបិនរបស់កុមារនៅតាមជនបទ ។

ពេលវ័យក្មេង លោកតា យាន់ មីងយូវ ចេញពីធ្វើទាហានទៅធ្វើជាគ្រូបង្រៀន គាត់បានបោះបង់ការងារមន្រ្តីរដ្ឋការ ទៅដល់តំបន់ជនបទ ។ នៅឆ្នាំ១៩៥៣  លោកគ្រូ យាន់ មីងយូវ ត្រឡប់ទៅស្រុកកំណើតវិញ គឺឃុំជូវ៉ាន ស្រុកទីយាន់ ដើម្បីបង្រៀននយោបាយ តន្រ្តី ​និងភាសាចិន ។

នៅឆ្នាំ១៩៩០ លោកគ្រូ យាន់ មីងយូវ បានចូលនិវត្តន៍ ពេលនោះ លោកបានធ្វើជាគ្រូបង្រៀនរយៈពេល ៤០ ឆ្នាំហើយ ។ ប៉ុន្តែ សាលានៅក្នុងតំបន់ជនបទគ្មានគ្រូតន្រ្តីជំនាញ ដូច្នេះ បើទោះបីលោកគ្រូ យាន់ មីងយូវ គួរត្រូវរស់នៅក្នុង​ជីវភាពក្រោយចូលនិវត្តន៍ដ៏​សុខសាន្តក៏ដោយ ក៏លោកសម្រេចចិត្តទៅសាលាវិញ ដើម្បីបន្តការបង្រៀនតន្ត្រីនៅក្នុងសាលា​រយៈពេល ៣០ ឆ្នាំមកដល់សព្វថ្ងៃ ។

លោកគ្រូ យាន់ មីងយូវ ចេះឧបករណ៍ភ្លេងជាច្រើន ហើយដើម្បីឱ្យមេរៀនតន្រ្តីកាន់តែសម្បូរបែប ទោះកាលនោះមាន​អាយុ ៧០ឆ្នាំក្តី ក៏នៅវិស្សមកាលធំ លោកគ្រូ យាន់ មីងយូវ បានទៅរៀនព្យាណូដោយប្រើប្រាស់ថវិកាផ្ទាល់ខ្លួនរយៈពេល ៣ ឆ្នាំ ។ នៅពេលលោកតាមានអាយុ ៨០ ឆ្នាំ លោកយល់ឃើញថា លោកច្រៀងចម្រៀងមិនពិរោះដូចមុនទេ ដោយ​​លោកតាមិនចង់បន្តបង្រៀនតន្រ្តី ប៉ុន្តែ កុមារៗមិនយល់ព្រមនោះទេ ។ លោកគ្រូ យាន់ មីងយូវ ​បានបញ្ជាក់ថា “កុមារៗមិនបោះបង់ចោលខ្ញុំ ខ្ញុំក៏មិនបោះបង់ចោលពួកគេដែរ ខ្ញុំកំពុងរត់ប្រណាំងជាមួយពេលវេលា ហើយពេលវេលាដែលខ្ញុំនៅសល់ក៏មិនច្រើននោះដែរ ។”

ក្នុងរយៈពេលរាប់សិបឆ្នាំនេះ លោកគ្រូ យាន់ មីងយូវ ស្នាក់នៅបន្ទប់ទំហំមិនដល់ ២០ ម៉ែត្រ​ការ៉េ នៅបន្ទប់នោះ ក្រៅពីសៀវភៅ កាសែត ហើយវត្ថុមានតម្លៃបំផុតគឺ ព្យាណូ ។ ដើម្បីទិញឧបករណ៍តន្រ្តីដាក់នៅសាលា និងផ្តល់ជំនួយដល់សិស្សក្រីក្រ លោកគ្រូបានយកបា្រក់ខែរបស់ខ្លួនដើម្បីជួយដល់សិស្ស ។

លោកគ្រូ យាន់ មីងយូវ បានបញ្ជាក់ទៀតថា “មានកុមារខ្លះមិនហ៊ានច្រៀង ខ្ញុំនឹងច្រៀងជាមួយពួកគេ។ នៅក្នុងភូមិមានកុមារតាមភូមិជាច្រើន ចំពោះពួកគេ តន្រ្តីមិនគ្រាន់តែជាចម្រៀងទេ ក៏ជាវិធីបង្ហាញនូវមនោសន្ចេតនា បណ្តុះទំនុកចិត្ត ភាពក្លាហាន និងបង្កើតក្តីសុបិនផងដែរ ។”

អ្នកបកប្រែ៖刘蓉