បុគ្គលិកស្ថានីយ៍រថភ្លើងប្រើប្រាស់ផ្កានៅក្បែរស្ថានីយ៍ធ្វើជាម្ហូបអាហារ

2021-04-07 18:06:34 |ប្រភព:xinhua

បើបៀបធៀបនឹងភាគខាងជើងនៃប្រទេសចិន និទាឃរដូវរបស់ខេត្តយូណានមកដល់មុនពេលកំណត់ ហើយនៅលើវាលស្រែ និងភ្នំមានផ្កាគ្រប់ពណ៌រីកស្គុះស្គាយ និទាឃរដូវបានចូលក្នុងការរស់នៅរបស់អ្នកខេត្តយូណានដែរធ្វើឲ្យមានភាពអ៊ូអរ ។ ផ្កាមិនគ្រាន់តែធ្វើឱ្យមនុស្សរីករាយប៉ុណ្ណោះទេ ថែមទាំងជាម្ហូបអាហារដ៏ឆ្ងាញ់ទៀតផង ។

នៅស្រុកជនជាតិយៅហឺកូវ មណ្ឌលស្វយ័តជនជាតិយី ហានីហុងហឺ ខេត្តយូណាន តាមផ្លូវដែកយូណាន-វៀតណាម មានប្រវត្តិសាស្រ្តជាងរយឆ្នាំ ផ្កាភ្នំជាច្រើនរីកស្គុះស្គាយ ពាសពេញដោយភ្នំ ។

លោកស្រី ទាន សៀវនី បុគ្គលិកក្រុមហ៊ុនផ្លូវដែកចិនសាខាគុនមិញ បានប្រើប្រាស់ផ្កាគ្រប់ប្រភេទដែលដុះតាមផ្លូវដែកធ្វើជាម្ហូបឆ្ងាញ់ជាច្រើនដើម្បីជារង្វាន់ដល់មិត្តរួមការងារ ។




អ្នកបកប្រែ៖刘蓉