អបអរសាទរបុណ្យចូលឆ្នាំតាមអនឡាញ

2021-04-13 18:23:07 |ប្រភព:云南网

បុណ្យបាចទឹក ជាបុណ្យចូលឆ្នាំតាមប្រពៃណីបុរាណនៃជនជាតិតៃ ជនជាតិតៃចាត់ទុកទឹកជាគ្រឿងនាំសំណាង តំណាងឱ្យសុភមង្គល ហើយតាមរយៈការបាចទឹកទៅវិញទៅមក អាចសម្តែងពីការជូនពរឱ្យមានសុខភាពល្អ និងសិរីមង្គល ។ តាមធម្មតា វិធីអបអរសាទរបុណ្យបាចទឹកគឺយកទឹកមន្ត បូជា ការសម្តែងច្រៀងនិងរាំជាដើម ដែលមានរយៈពេល ៣ ថ្ងៃដល់ ៧ ថ្ងៃ ។

ឆ្នាំនេះជាឆ្នាំ ១៣៨៣ តាមប្រតិទិនជនជាតិតៃ ធម្មតា ជនជាតិតៃរៀបចំសកម្មភាពអបអរសាទរនៅពាក់កណ្តាលខែមេសា  ដោយសារមាន​ឥទ្ធិពលពីជំងឺកូវីដ១៩ សកម្មភាពអបអរសាទរឆ្នាំនេះត្រូវ​បានធ្វើឡើងតាមអនឡាញ រួមមានការសម្តែងស្វាគមន៍បុណ្យចូលឆ្នាំថ្មី សកម្មភាពទំនៀមទម្លាប់ និងពិព័រណ៍សិល្បៈជាដើម ។

ទោះបីជាយើងមិនអាចចួលរួមសកម្មភាពដោយផ្ទាល់ ប៉ុន្តែ សូមកុំ​ព្រួយបារម្ភអី ។ សូមមើលរូបភាពឆ្នាំមុនៗជាមួយអ្នកនិពន្ធទាំងអស់គ្នា​ ។






អ្នកបកប្រែ៖刘蓉