ព័រសឺឡែនរបស់ស្រុកជានសៀវ​ខេត្តយូណាននាំមកកម្លាំងថ្មី

2021-04-16 18:12:07 |ប្រភព:新华社

បុគ្គលិកមួយរូបរបស់ក្រុមហ៊ុនព័រសឺឡែនជានសៀវមួយកំពុងធ្វើព័រសឺឡែន ។

នៅស្រុកជានសៀវ មណ្ឌលស្វយ័តជនជាតិហានី និងយីហុងហឺរ ខេត្តយូណាន​ ទោះបីជានៅតាមដងវិថីក្នុងទីក្រុងមានភាពអ៊ូអរ ឬនៅតាមភូមិមានភាពស្ងៀមស្ងាត់ក៏ដោយ សុទ្ធតែ​មានហាងតូចធំជាច្រើនផលិត និងលក់ព័រសឺឡែន ។

បុគ្គលិកមួយរូបរបស់ក្រុមហ៊ុនព័រសឺឡែនជានសៀវមួយកំពុងធ្វើព័រសឺឡែន ។

នៅខែឧសភា ឆ្នាំ ២០០៥ ស្រុកជានសៀវ បានចុះបញ្ជីព័រសឺឡែនជាឧស្សាហកម្មវប្បធម៌សំខាន់ ក្រោមការណែនាំពីគោលនយោបាយ មានអ្នកជានសៀវជាច្រើនជ្រើសរើសយកសិប្បកម្មបុរាណនេះ ដើម្បីបង្កើតឡើងវិញភាពរុងរឿងរបស់ព័រសឺឡែន ។

ព័រសឺឡែនជានសៀវត្រូវបានបង្ហាញនៅពិព័រណ៍តែគុនមីង ។

មានកសិករខ្លះក្លាយជា”កសិករព័រសឺឡែន” សិល្បករព័រសឺឡែន គ្រូព័រសឺឡែន ដែលបានជួយកាត់បន្ថយភាពក្រីក្រ និងបង្កើនចំណូល ។ រហូតដល់ឆ្នាំ ២០២០ ចំនួនអ្នកធ្វើការពាក់ព័ន្ធព័រសឺឡែនពី ២.២ ម៉ឺននាក់កើនឡើងដល់ ៤ ម៉ឺននាក់ ផលិតកម្មពី ១.៧២៥ ពាន់លានយ័នកើនឡើងជាង ៤ ពាន់លានយ័ន ដែលបានផ្តល់ផលប្រយោជន៍សេដ្ឋកិច្ច និង សង្គម ។

អ្នកធ្វើព័រសឺឡែនកំពុងធ្វើព័រសឺឡែននៅឧទ្យានសួនវប្បធម៌និងច្នៃប្រឌិតព័រសឺឡែនស្រុកជានសៀវ ។

  អ្នកបកប្រែ៖刘蓉