ផ្លូវទៅសាលាដោយ”រថភ្លើងយឺត”

2021-04-19 18:37:27 |ប្រភព:xinhua

សព្វថ្ងៃ នៅតំបន់ភ្នំខ្លះរបស់ប្រទេសចិននៅមាន”រថភ្លើងយឺតៗ”ដំណើរការដោយសប្បុរសធម៌ ។​ ក្នុងចំណោមនេះ ក្រុមហ៊ុនផ្លូវដែកចិនសាខាគុនមីញគ្រុបមានពីរ គឺពីក្រុងគុនមីញដល់ស្រុកយាន់ម៉ៅ​ និងឃុំវ៉ាស៊ីដល់ក្រុងលៀវផានសៀ ។

“រថភ្លើងយឺត”ពិតជាយឺតណាស់ ឧទាហរណ៍ការដំណើការពីក្រុងគុនមីញដល់ស្រុកយាន់ម៉ៅ រថភ្លើងល្បឿនលឿនត្រូវ ចំណាយពេល ១ ម៉ោង ២៩ នាទី ប៉ុន្តែ “រថភ្លើងយឺត”ត្រូវចំណាយពេល ៥ ម៉ោង ១៤ នាទី ។ “រថភ្លើងយឺត”ឆ្លងកាត់ស្ថានីយ៍ចំនួន ១៣ ដែលជាទីតាំងឆ្ងាយ និងមានភ្ញៀវតិចណាស់ ។ ប៉ុន្តែ  “រថភ្លើងយឺត”ចំណាយអស់តិច រថភ្លើងលេខ ៧៤៦៦ មាន ២៤៥ គីឡូម៉ែត្រ តម្លៃរបស់សំបុត្រជា ៣០.៥ យាន់ ។

“រថភ្លើងយឺត”មានប្រវត្តិសាស្រ្តជាង ៥០ ឆ្នាំហើយ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងទៅនេះ អ្នកភូមិដឹកជញ្ជូនកសិផលទៅក្រុងតាម“រថភ្លើងយឺត” ទាំងបួន​រដូវ  “រថភ្លើងយឺត”ដូចជាទីផ្សារលក់បន្លែចល័ត ។

“រថភ្លើងយឺត”ក៏ដូចជាឡានដែលផ្តល់ភាពងាយស្រួល ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងទៅនេះ អ្នករស់នៅតាមផ្លូវដែកទៅសាលា មន្ទីរពេទ្យ ទៅមើលសាច់ញាតិ ទៅផ្សារ និងធ្វើការ ជាពិសេសទៅរៀបការត្រូវជិះ“រថភ្លើងយឺត”នេះ ។

អ្នកបកប្រែ៖刘蓉

ការឧទ្ទេសនាមពីអ្នកនិពន្ធ
滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006