ថ្មីៗនេះ សាខាសាលាឆឹងកុងនៃសាកលវិទ្យាល័យយូណានលក់ម្ហូបកាត់បន្ថយជាតិខ្លាញ់ មានសាឡាត់សាច់មាន់និងបន្លែ សាឡាត់បន្លែ ពងមាន់ និងដំឡូងបារាំងជាដើម ដែលបានទទួលបានការចូលចិត្តពីគ្រូបង្រៀន និងនិសិ្សត ។ អ្នកទទួលខុសត្រូវនៃអាហារដ្ឋានបានរៀបរាប់ថា ម្ហូបកាត់បន្ថយជាតិខ្លាញ់ប្រើប្រាស់គ្រាប់ធញ្ញជាតិជាចំបង ហើយមានសាច់ និងបន្លែផ្សំគ្នា តម្លៃពី ៦ យាន់(០.៩ដុល្លារ)ដល់១៥ យាន់(២.៣ដុល្លារ) ។
អ្នកបកប្រែ៖刘蓉