ស្វាយស្រស់របស់ស្រុកយូជាំងចូលក្នុងទីផ្សារ

2021-05-28 15:57:18 |ប្រភព:xinhua

  សព្វថ្ងៃ ស្រុកស្វយ័តជនជាតិហហានី យី និងតៃ យូជាំង បានចូលក្នុងទីផ្សារ ដែលបានទាក់ទាញពាណិជ្ជករ និងភ្ញៀវ​មក​ពីខេត្តក្វាងទុង សៀនស៊ី ស៊ីឈួន ហ្វូចៀន និងក្រុងគុនមីញជាដើម ។

  អ្នកទទួលខុសត្រូវបានណែនាំថា នៅពាក់កណ្តាល​និងចុងខែឧសភា អាកាសធាតុក្តៅ ស្វាយភាគច្រើនបានទុំ និង​ចូលក្នុងទីផ្សារ ។សព្វថ្ងៃ ស្រុកយូជាំងបានដាំស្វាយទំហំ ១០៦៦៦ ហិកតា តាមការព្យាករណ៍ ទំហំផលិតកម្មឆ្នាំនេះនឹងមានចំនួន ១២ ​ម៉ឺនតោន ស្មើនឹង ៦០០ លាន​យ័នចិន ។ ស្វាយភាគច្រើននឹងចូលទីផ្សារនៅក្នុងខែមិថុនា និងខែកក្កដា ។ រៀងរាល់​ឆ្នាំ កណ្តាលខែមិថុនា មានពូជស្វាយជាច្រើនចាប់ផ្តើមទុំ ស្រុកយូជាំងនឹងរៀបចំទិវាទេសចរណ៍វប្បធម៌ស្វាយមាស ។ ស្វាយជាឧស្សាហកម្មផ្លែឈើ​ពិសេស​​បានក្លាយជានាមប័ណ្ណក្នុងការអភិវឌ្ឍកសិកម្ម​ និងទេសចរណ៍ភ្ជាប់គ្នា ហើយកសាង​ជនបទថ្មីរបស់ស្រុកយូជាំង ។



អ្នកបកប្រែ៖刘蓉