ដំរីអាស៊ីព្រៃចំនួន ១៥ ក្បាលដើរឆ្ពោះទៅភាគខាងជើង តើពួកវានឹងទៅណា?

2021-05-31 17:19:51 |ប្រភព:xinhua

  ដំរីអាស៊ីព្រៃចំនួន ១៥ ក្បាលដែលធ្លាប់រស់នៅតំបន់ស្វយ័តជនជាតិតៃស៊ីសាំងប៉ាណា ដើរឆ្ពោះទៅភាគខាងជើងរបស់ខេត្តយូណាន ពួកវាបានធ្វើដំណើរ ៥០០ គីឡូម៉ែត្រ ដែលបានឆ្លងកាត់ពាក់កណ្តាលផ្ទៃដីនៃខេត្តយូណាន ។ តើពួកវានឹងទៅណា?

  លោក ជីន យំមីង សាស្រ្តាចារ្យ អេកូឡូស៊ី និងបរិស្ថានវិទ្យានៃសាកលវិទ្យាល័យយូណានបានព្យាករណ៍ថា “តាមទិន្នន័យ ដំណើររបស់ដំរីទាំងនេះនឹងឆ្ពោះភាគខាងជើងឈៀងទៅខាងកើត ចំពោះទិសដៅរបស់ដំរី យើងនៅខ្លះការពន្យល់តាមបែបវិទ្យាសាស្ត្រ ដូច្នេះ មូលហេតុរបស់ដំរីដើរឆ្ពោះទៅភាគខាងជើងមិនទាន់ច្បាស់នេាះទេ ។ ប្រហែលដំរីកំណត់ទិសដៅខុស ហើយពួកវាមិនទាន់ដឹងខ្លួន ។”

  ក្នុងរយៈពេល ៤០ ថ្ងៃ ក្រុមដំរីនេះបង្ក​បញ្ហាចំនួន ៤១២ ករណី ធ្វើឲ្យខូចខាតដំណាំ ៥៦ ហិកតា ការប៉ាន់ស្មានបឋមនៃការបាត់បង់សេដ្ឋកិច្ចដោយផ្ទាល់គឺជិត ៦,៨ លានយ័ន ការរស់នៅរបស់ប្រជាពលរដ្ឋនៅជិតខាងបានរង​ឥទ្ធិពលផងដែរ ។

  តើត្រូវធ្វើដូចម្តេចដើម្បីការពារ​ និងកាត់បន្ថយ "ជម្លោះដំរីនិងមនុស្ស"?

  ដើម្បីកាត់បន្ថយ "ជម្លោះដំរីនិងមនុស្ស" រដ្ឋាភិបាលបានបង្កើត”អាហារដ្ឋាន” និងបង្កើតរបងការពារដំរីជូនប្រជាពលរដ្ឋ​ ហើយអនុវត្តការត្រួតពិនិត្យនិងការបំរាមជាមុន។

  ដំរីអាស៊ីមើលទៅគួរឱ្យស្រលាញ់ ប៉ុន្តែកម្លាំងនៃការវាយប្រហាររបស់ពួកវាក៏ខ្លាំងណាស់ដែរ ។ អ្នកជំនាញអំពាវនាវប្រជាពលរដ្ឋត្រូវស្តាប់តាមការណែនាំ​ ហើយត្រូវត្រួតពិនិត្យ និងផ្តល់ព័ត៌មានជាមុនឱ្យបានទាន់ពេលវេលា រៀបចំពេលវេលាធ្វើការ និងពេលវេលាធ្វើដំណើរចេញក្រៅ ដោយសមហេតុផល ដើម្បីជៀសវាងការទាក់ទងផ្ទាល់ជាមួយដំរីអាស៊ី ហាមឃាត់ការចោមរោមមើល​ដំរី ដើម្បីធានាសុវត្ថិភាពរបស់មនុស្ស។

  អ្នកបកប្រែ៖刘蓉