ថ្ងៃទី ៥​ ខែមិថុនា ហ្វូងដំរីអាស៊ីធ្វើដំណើរទៅភាគពាយ័ព្យចម្ងាយ ១២.១ គីឡូម៉ែត្រ

2021-06-07 18:45:55 |ប្រភព:xinhua

  នាថ្ងៃទី ៥ ខែមិថុនា ម៉ោង ១៥ និង ១០ នាទី ហ្វូងដំរីអាស៊ីធ្វើដំណើរពីភាគនិរតីទៅភាគពាយព្យចម្ងាយ ១២.១ គីឡូម៉ែត្រ ពីឃុំសាំងហឺតំបន់ជីននីងក្រុងគុនមីញចូលរូមឃុំស៊ីយ៉ាង ដំរី និងមនុស្សក៏មានសុវត្ថិភាពធម្មតា ។

  ដើម្បីធ្វើការគ្រប់គ្រង នាយកដ្ឋានប្រើប្រាស់មនុស្ស​​ និងយន្តហោះត្រូនបើកតាមដាន ការពិនិត្យដំរី ២៤ ម៉ោង ដើម្បីធានាដំរីទាំងអស់ក្នុងការត្រួតពិនិត្យ ។ ទន្ទឹមនេះដែរ ទាក់ទាញដំរីឱ្យធ្វើដំណើរទៅភាគនិរតីជាបន្តបន្ទាប់​ នៅថ្ងៃនោះ មានក្រុមការងារនិងប៉ូលីសចំនួន ៥១០ នាក់ រថយន្តដឹកទំនិញចំនួន ៦៤ គ្រឿង  រថយន្តផ្សេងៗចំនួន ៥២ គ្រឿង យន្តហោះត្រូនចំនួន ១៤ គ្រឿង​ ចំណុចរារាំងចំនួន ៣  រថយន្តចំនួនជាង ២០០ គ្រឿងរារាំងដំរីឱ្យត្រឡប់មកវិញ ដើម្បីធានាថា ដំរី និងមនុស្សមានសុវត្ថិភាព ។

  លោក ជីន យំមីង សាស្រ្តាចារ្យ អេកូឡូស៊ី និងបរិស្ថានវិទ្យានៃសាកលវិទ្យាល័យយូណានបានណែនាំថា ចំនួនដំរីអាស៊ី​របស់​ប្រទេសចិនកំពុងកើនច្រើនឡើង ដែលកើនពីចំនួន​ ១៨០ ក្បាល នៅឆ្នាំ ១៩៨៥ ដល់ចំនួន ៣០០ ក្បាល នៅឆ្នាំ ២០២១ ។ ដំរីអាស៊ីរបស់ប្រទេសចិនកាន់តែច្រើន ដែលបានបង្ហាញឱ្យឃើញបរិស្ថានអេកូឡូស៊ី​របស់​ប្រទេសចិន​កាន់តែ​ល្អប្រសើរ ប៉ុន្តែ លើកនេះដំរីធ្វើដំណើរទៅភាគខាងជើងជារឿងកម្រមួយ ។

អ្នកបកប្រែ៖刘蓉