នៅពេលបង្អួចរថភ្លើងក្លាយជាស៊ុមរូបភាព

2021-06-09 18:21:04 |ប្រភព:中国铁路局

  នៅខែសីហា ឆ្នាំ ២០២១ អ្នកថតរូប ជូ វីមាន ធ្វើការនៅក្រុងឈាងហៃ ពេលគាត់ជិះរថភ្លើងទៅក្រុងគឹអឹមូ គាត់បានឈ្លក់វង្វេងនឹងទេសភាពក្រៅពីបង្អួចរថភ្លើង គឺវាលខ្សាច់ដ៏ធំល្វឹងល្វើយ ស្ថានីយ៍ថាមពលខ្យល់ដ៏ច្រើនខ្វាត់ខ្វែង រោងចក្រពាសពេញផ្ទៃដី ...

  លោក  ជូ វីមាន យល់ឃើញថា”ទឹកដីដ៏ធំល្វឹងល្វើយរបស់ប្រទេសចិន និងផ្លូវដែកដ៏វែងនេះ ធ្វើឱ្យយើងអាចមើលទេសភាពក្រុង ភូមិ ព្រៃទឹកភ្លៀង សមុទ្រ ខ្ពង់រាប ភ្នំព្រិលជាដើមតាមដំណើរលើរថភ្លើង ។ យើងមានតែធ្វើដំណើរតាមផ្លូវដែកចិន ទើបអាចមើលទេសភាពដ៏អស្ចារ្យនេះ ។”

  ទឹកបឹងដ៏ស្ងៀមស្ងាត់ ភ្នំខ្ពស់ទាប មេឃខៀវស្រងាត់ សត្វព្រៃគួរឱ្យស្រឡាញ់... នៅក្រៅបង្អួចរថភ្លើងតាមផ្លូវដែកឈីងហៃ-ទីបេត៍ដូចជាគំនូរដ៏ស្រស់ស្អាតធ្វើឱ្យគេឈ្លក់វង្វេង ។

  ក្រោយពីអ្នកលេងអ៊ីនធឺណិតបានមើលរូបភាពនេះ ពួកគេបាននិយាយថា “រដូវទាំង ៤ ទេសភាពដ៏ស្រស់ស្អាតរបស់​ប្រទេសចិនសុទ្ធតែក្នុងបង្អួចរថភ្លើង ។”

  លោក  ជូ វីមាន សង្ឃឹមថា អាចថតរូបភាពតាមផ្លូវដែកទាំងអស់របស់ប្រទេសចិន ដើម្បីបង្ហាញពីទេសភាពរបស់ប្រទេសចិនសព្វថ្ងៃនេះ ។

  អ្នកបកប្រែ៖刘蓉