កណ្តុររកមីនប្រទេសកម្ពុជារកឃើញគ្រាប់ផ្ទុះរាប់រយគ្រាប់ក្នុងរយៈពេល ៥ ឆ្នាំ​

2021-06-10 18:18:48 |ប្រភព:xinhua

  កណ្តុរអាហ្វ្រិកឈ្មោះ Magawa មានអាយុ ៧ ឆ្នាំ បានរកមីននៅប្រទេសកម្ពុជារយៈពេល ៥ ឆ្នាំ វាបានរកឃើញគ្រាប់មីនចំនួន ៧១ និងគ្រាប់បែកមិនទាន់ផ្ទុះចំនួន ៣៨ ។ វាបានបោសសំអាតតំបន់មានគ្រាប់មីនទំហំ ២២.៥ ម៉ឺនម៉ែត្រការ៉េ ។

  ដោយសារកណ្តុរ Magawa បំពេញការងារបានយ៉ាងល្អ ត្រូវបានសារព័ត៌មានហៅថា “វីរៈបុរសកណ្តុរ” ។ តាមប្រភពព័ត៌មានបានឱ្យដឹងថា សមត្ថភាពស្រង់ក្លិនរបស់ Magawa ពិសេសណាស់ វាអាចដឹងក្លិនគ្រាប់មីនក្រោមដី ហើយដោយសារទំងន់ខ្លួនវាស្រាល ដូចនេះទេាះវាជាន់គ្រាប់មីនក៏នឹងមិនផ្ទុះដែរ ។



អ្នកបកប្រែ៖刘蓉