ហ្វូងដំរីអាស៊ីធ្វើដំណើរនៅឃុំស៊ីជឺ ស្រុកយីមឹង ក្រុងយូស៊ី ខេត្តយូណានបន្តទៀត

2021-06-16 09:48:54 |ប្រភព:xinhua

  គិតត្រឹមថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២១ ម៉ោង ១៨:០០ ហ្វូងដំរីអាស៊ីដែលដើរឆ្ពោះទៅភាគខាងជើងនៅឃុំស៊ីជឺស្រុកយីមឹង ក្រុងយូស៊ីខេត្តយូណាន បន្តទៀត ។​ ដំរីមួយក្បាលបានចេញពីហ្វូងដំរី ៩ ថ្ងៃ នៅទិសភាគខាងកើតឈៀងខាងជើង និងមានចម្ងាយ ១៧.៤ គីឡូម៉ែត្រពីហ្វូងដំរី ។ ដំរីអាស៊ីព្រៃចំនួន ១៥ ក្បាលទាំងអស់ស្ថិតក្នុងក្របខ័ណ្ឌនៃការត្រួតការពិនិត្យ ដំរីមានស្ថេរភាព ហើយដំរី និងមនុស្សសុទ្ធតែមានសុវត្ថិភាព ។


  តាមការពិនិត្យបានឱ្យដឹងថា ក្រោយពីហ្វូងដំរីអាស៊ីចូលក្នុងព្រៃ ដើម្បីរកចំណីបាននាំផលលំបាកដល់ការគ្រប់គ្រងចរាចរណ៍ ការទប់ទល់នឹងសុវត្ថិភាព និងការពិនិត្យ ។ នាយកដ្ឋានគ្រប់គ្រងនៅក្រុងយីមឹងបានរៀបចំកិច្ចប្រជុំ ដើម្បីចាត់ចែងការងារ និងធ្វើវីដេអូ​ផ្សព្វផ្សាយ​អំពីទម្លាប់រស់នៅរបស់ដំរីអាស៊ី និងចំណេះដឹងសុវត្ថិភាព ដើម្បីធ្វើការងារអប់រំ និងលើកកម្ពស់ការយល់ដឹង​សុវត្ថិភាព​របស់​ប្រជាជន។


  នៅថ្ងៃនោះ នាយកដ្ឋានគ្រប់គ្រងនៅក្រុងយីមឹង និងជីននីងមានក្រុមការងារនិងប៉ូលីសចំនួន ៩៦ នាក់ រថយន្តដឹកទំនិញចំនួន ២៧៥ គ្រឿង ម៉ាស៊ីនកាយដីចំនួន ១៩ គ្រឿង រថយន្តសង្គ្រោះបន្ទាន់ចំនួន ៩៣ គ្រឿង យន្តហោះត្រូនចំនួន ១២ គ្រឿង​ ដែលបានជម្លៀសចេញចំនួន ៥៦៦គ្រួសារ និងមនុស្សចំនួន ២០៣៣ នាក់ ដើម្បីធានាថា ដំរី និងមនុស្សមានសុវត្ថិភាព ។
  អ្នកបកប្រែ៖刘蓉