លោក លី ចុង ជាកសិករដាំមើមឈូករបស់ឃុំជូយាន់ក្រុងមីលឺមណ្ឌលស្វយ័តជនជាតិយី និងហានី ហុងហឹរ ខេត្តយូណាន ។ លោកបានណែនាំថា “ឆ្នាំនេះ ខ្ញុំបានដាំមើមឈូកទំហំ ២ ហិកតា ថ្ងៃនេះ ខ្ញុំហៅកម្មករ ៦ នាក់ជួយខ្ញុំជីកមើមឈូក ពេលថ្ងៃត្រង់នឹងមានអ្នកទិញយកមើមឈូកមកពីក្រុងឆុងឈាង តម្លៃមើមឈូកគឺមួយគីឡូ ៨ យ័ន កាត់ប្រាក់ខែរបស់កម្មករថ្ងៃនេះចំនួន ២៧០០ យ័ន ខ្ញុំសល់ ១៣០០០ យ័ន ។”
ពីរបីថ្ងៃនេះ ដើរចូលក្នុងឃុំជូយាន់ក្រុងមីលឺ កម្មករកំពុងរវល់ជីកមើមឈូក ហើយអ្នកទិញមកដល់ចំការ ដែលបានក្លាយជាទិដ្ឋភាពអ៊ូអរមួយ ។
ឃុំជូយាន់មានដីជីជាតិ និងមានទឹកច្រើន សាកសមសម្រាប់អភិវឌ្ឍន៍មើមឈូក ។ ប៉ុន្មានឆ្នាំកន្លងមកនេះបានរកឃើញផ្លូវមួយសាកសមសម្រាប់ឃុំជូយាន់គឺការដាំមើមឈូកពីរដងក្នុងមួយឆ្នាំ ។ ជាង ១០០០ គ្រួសារ បានដាំមើមឈូក ការដាំមើមឈូកក្លាយជាការអភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់នេះ ។
ដោយសារមើមឈូករបស់ឃុំជូយាន់មានរសជាតិល្អ និងគុណភាពល្អប្រសើរ ដែលបានទាក់ទាញអ្នកទិញច្រើនមកពីក្រុងប៉េកាំង សៀងហៃ ស៊ីអាន ជីនចូវជាដើម ។ មើមឈូកជារុក្ខជាតិរស់នៅក្នុងទឹក និងភក់ ត្រូវមានគេជីក ដូច្នេះ កម្មករជីកមើមឈូកក្លាយជាធនធានមនុស្សក្នុងរដូវជីកមើមឈូក ។
មើលមើមឈូកជាច្រើនលើកឡើងឡានរបស់អ្នកទិញ អ្នកដាំមើមឈូក និងកម្មករសប្បាយចិត្តខ្លាំងណាស់ ។ កម្មករលោក ប៉ា ចំហ្វា អាចមានប្រាក់ ៦០០ យ័នក្នុងមួយថ្ងៃ នៅក្នុងរដូវជីកមើមឈូក កម្មករដូចលោកប៉ា ចំហ្វាមានចំនួន ២០០ នាក់ ។ ដើម្បីធ្វើឱ្យមើមឈូកស្រស់ និងធានាមើមឈូកដឹកជញ្ជូនចេញមុនពេលថ្ងៃត្រង់ កម្មករភាគច្រើនចាប់ផ្តើមធ្វើការនៅម៉ោង ៣ ព្រលឹម ហើយបញ្ចប់ការងារមុនម៉ោង ១២ ថ្ងៃត្រង់ ។
អ្នកបកប្រែ៖刘蓉