ក្រុងភូអឺខេត្តយូណានប្រទេសចិនបង្កើតសាលាបឋមសិក្សាការពារដំរី

2021-06-18 09:29:19 |ប្រភព:云南网

  នៅឃុំយីសាំង សង្កាត់ស៊ីមៅ ក្រុងភូអឺ ខេត្តយូណាន មានបឋមសិក្សាមួយឈ្មោះសាលាបឋមសិក្សាណាជី ដែលជាសាលាបឋមសិក្សាមួយតែមានគ្រឿងសម្ភារៈការពារដំរីនៅប្រទេសចិន ។

  លោក ជូ ឆៅ នាយកសាលាបឋមសិក្សាណាជី បានណែនាំថា នៅឆ្នាំ ២០១៩ សាលាបានស្នើសុំមូលនិធិពីស្ថាប័ន ឈើព្រៃ និងក្រសួងអប់រំ ដើម្បីសាងសង់របងការពារដំរី ។ របងនេះមានប្រវែង ២៤ ម៉ែត្រ កម្ពស់ ៣.២ ម៉ែត្រ ធ្វើពីដែកថែបទំងន់ ១៥ តោន ។

  ដើរចូលក្នុងបឋមសិក្សាណាជីត្រូវបានដើមឈើព័ទ្ធជុំវិញ ហើយមានសំឡេងអានសៀវភៅ ដែលបានក្លាយជាទិដ្ឋភាព​ភាពចុះសម្រុងគ្នារវាងមនុស្សនិងធម្មជាតិ ។

  លោក ជូ ឆៅ បានណែនាំទៀតថា ដើមឈើទាំងនោះដាំនៅឆ្នាំ​ ២០១៩ ។ មុនឆ្នាំ២០១៩ ក្នុងសាលាបានដាំ​ដើម​ត្នោត ប៉ុន្តែនៅឆ្នាំនោះ មានដំរីរាប់សិបក្បាលបានចូលក្នុងសាលា ហើយសុីដើមត្នោតទាំងអស់ ជាសំណាងល្អគឺពេលនោះ​ជាវិស្សមកាលធំ ក្នុងសាលាគ្មានសិស្ស តែមានគ្រូបង្រៀនពីរបីនាក់ក្នុងសាលា ពួកគាត់នៅលើជាន់ខាងលើ គ្មានអ្នករងរបួសទេ ។

  លោក ជូ ឆៅ រលឹកឡើងថា ពីមុនគ្មានរបងការពារដំរីទេ ដំរីបានចូលសាលាពីរដង គឺនៅឆ្នាំ ២០១៩ និងឆ្នាំ ២០១៧ ដំរីបានបំផ្លាញសម្ភារៈនិងដើមឈើ ។

  ក្រោយពីសាងសង់របងការពារដំរី ហ្វូងដំរីបានមកជាច្រើនដងដែរ ដំរីសាកល្បាងប្រើប្រមោយបើករបង ប៉ុន្តែមិនអាច​បើកទេ ដូច្នេះ ដំរីក៏បានត្រឡប់ទៅព្រៃវិញ។

  ទីតាំងសាលាបឋមសិក្សាណាជីជាទីតាំងល្អប្រសើរសម្រាប់សិស្សដែលមកពីភូមិ ១៥ នៅជុំវិញសាលាមានបរិស្ថានល្អ ហើយដំរីក្រុងភូអឺកាន់តែច្រើន ដូច្នេះមានក៏មានដំរីចូលក្នុងសាលា ។ សិស្សទាំងអស់នៃបឋមសិក្សាណាជីស្នាក់នៅ​សាលា ក្រោយពីសាលាសាងសង់របងការពារដំរី ឪពុកម្តាយ និងគ្រូបង្រៀនលែងព្រួយទៀតហើយ ក្រៅពីនេះ សាលា​បានរៀបចំការលំហាត់ដើម្បីជៀសវាងការកើតហេតុផ្សេងៗរវាងមនុស្សនិងដំរី ដែលធ្វើឲ្យមានភាពសុខដុមនារវាងមនុស្សនិងដំរី ។

  អ្នកបកប្រែ៖刘蓉