និស្សិតចិនបញ្ចប់ការសិក្សាជំនាញការប្រកួតហ្គេម តើត្រូវទៅ”លេងហ្គេម”នៅឯណា?

2021-07-06 18:42:13 |ប្រភព:xinhua

  “តើជំនាញការប្រកួតហ្គេមត្រូវលេងហ្គេមគ្រប់ពេលមែនទេ?””តើត្រូវទៅរៀននៅឯហាងអ៊ីនធើណែតមែនទេ?” ៤​ ឆ្នាំមុន សាកលវិទ្យាល័យប្រព័ន្ធផ្សព្វផ្សាយចិនបានបើកថ្នាក់ជំនាញការវិភាគការប្រកួតហ្គេម ដែលបានធ្វើឱ្យគេមានចាប់អារម្មណ៍ខ្លាំងណាស់ ។

  សព្វថ្ងៃ  និសិ្សត ២០ រូបដែលរៀនជំនាញការប្រកួតហ្គេមបានបញ្ចប់ការសិក្សា ។ តើពួគគាត់ជ្រើសរើសបន្តការសិក្សា ឫចូលធ្វើការ ?

  លោក ឆាប ហ្វាន ជំនួយការព្រឹទ្ធបុរសនៃមហាវិទ្យាល័យប្រព័ន្ធផ្សព្វផ្សាយណានជីង យល់ឃើញថា ធនធានមនុស្សការប្រកួតហ្គេមចិនចាំបាច់លេងហ្គេមយ៉ាងល្អ ការប្រកួតហ្គេមជាឧស្សាហកម្មថ្មីកំពុងអភិវឌ្ឍន៍ ដែលត្រូវទាមទារបច្ចេកវិទ្យាខ្ពស់ និងមានការប្រកួតខ្លាំងណាស់ អ្នកធ្វើការត្រូវមានបច្ចេកវិទ្យាខ្ពស់ ។ ដូចជា អ្នករចនាហ្គេមត្រូវយល់ដឹងពីហ្គេម និងត្រូវមានគំនិតឡូជីក និងសមត្ថភាពវិភាគ ។

  តាមទិន្នន័យពាក់ព័ន្ធបានឱ្យដឹងថា សព្វថ្ងៃ ប្រទេសចិនមានធនធានមនុស្សវិស័យប្រកួតហ្គេមសរុប ៥ ម៉ឺននាក់ ប៉ុន្តែ ប្រទេសចិនត្រូវធនធានមនុស្សការប្រកួតហ្គេម ០.៥លាននាក់ ។

  លោក ហ្វូ​ អុីឆាំងមានការងារពីរ គឺគ្រូបង្រៀន វិទ្យាស្ថានប្រព័ន្ធផ្សព្វផ្សាយណានជីង និងអ្នកជួយពន្យល់របស់ការប្រកួតហ្គេម ។ គាត់បានណែនាំថា ទន្ទឹមនឹងការអភិវឌ្ឍនៃបច្ចេកវិទ្យា៥G AR ឧស្សាហកម្មការប្រកួតហ្គេមកំពុងអភិវឌ្ឍន៍ និងក្លាយជាខ្សែសង្វាក់ឧស្សាហកម្មល្អ ហើយមានមុខរបរថ្មីបានបង្កើតឡើង ដូចជាអ្នកលេងកីឡាការប្រកួតហ្គេម គ្រូបង្វឹកការប្រកួតហ្គេម អ្នកគ្រប់គ្រងជំនាញ ពិធីករការប្រកួតហ្គេម អ្នកធ្វើផែនការព្រឹត្តិការណ៍ប្រកួតហ្គេមជាដើម ។

  អ្នកបកបប្រែ៖刘蓉