ដំរីមួយក្បាលក្នុងហ្វូងដំរីអាស៊ីដែលដើរឆ្ពោះទៅភាគខាងជើងរបស់ខេត្តយូណានបានត្រឡប់មកផ្ទះវិញ

2021-07-09 16:29:23 |ប្រភព:xinhua

    នាថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២១​ ដើម្បីបញ្ជៀសដំរីមួយក្បាលរបស់ហ្វូងដំរីអាស៊ី ដែលដើរឆ្ពោះទៅ​ភាគខាងជើង​របស់ខេត្តយូណានចូលក្នុងតំបន់ក្រុងយូស៊ីដែលមានមនុស្សច្រើន ហើយបង្កើតហានិភ័យលើសុវត្ថិភាពសាធារណៈ នាយកដ្ឋានគ្រប់គ្រងនៅក្រុងយូស៊ីបានចាប់ដំរីមួយក្បាលនោះដើម្បីដឹកជញ្ជូនទៅទីកន្លែងវាធ្លាប់រស់នៅ គឺតំបន់អភិរក្ស​ធម្មជាតិជាតិមីងយ៉ាងមណ្ឌលស្វយ័តជនជាតិតៃ ស៊ីសំាងប៉ាណា ដោយដំរីនៅមានសុខភាពល្អ ។

  នាថ្ងៃទី ៦ ខែមិថុនា ដំរីមួយក្បាលក្នុងហ្វូងដំរីអាស៊ីដែលដើរឆ្ពោះទៅភាគខាងជើង​របស់ខេត្តយូណាន​នេះ​ចេញ​ពីហ្វូងដំរី និងធ្វើសកម្មភាពដោយខ្លួងឯងរយៈពេល ៣២ ថ្ងៃ មានចម្ងាយពីហ្វូងដំរី ៧២ គីឡូម៉ែត្រ ។ ដំរីមួយ​ក្បាល​នោះធ្វើដំណើរការនៅឃុំស៊ីយ៉ាងសង្កាត់ជីនីងក្រុងគុនមីញ ឃុំប៉ាជឺក្រុងអាននីង ផ្លូវប៉េឆាងសង្កាត់ហុងតា ក្រុងយូស៊ី​ជាដើម។ វាបានធ្វើដំណើរក្នុងទំហំផ្ទៃដី ១៤០ គីឡូម៉ែត្រការេ៉ និងធ្វើដំណើរការ ១៩០ គីឡូម៉ែត្រ ហើយចំណី​អាហាររបស់វាបានមកពីមនុស្ស និងយកពីភូមិ ។ តាមការណែនាំពីអ្នកជំនាញបានឱ្យដឹងថា សព្វថ្ងៃ បើផ្អែកលើដំរី​ខ្លួងឯង វាពិបាកត្រឡប់ទៅផ្ទះ និងហ្វូងដំរីវិញណាស់ ។

អ្នកបកប្រែ៖刘蓉