របាយការណ៍នៃ​អង្គការសហប្រជាជាតិ​ថ្លែងថា ​ឆ្នាំ២០២០មាន​ប្រជាជន​ប្រហែល១​ភាគ១០​នៅទូទាំង​ពិភពលោក​ខ្វះខាត​ចំណីអាហារ​​​

2021-07-13 17:36:28 |ប្រភព:CRI

  អង្គការ​សហប្រជាជាតិ​បានប្រកាស​របាយការណ៍​ក្រោម​ចំណងជើងថា ​《សភាពការណ៍​អាហារូបត្ថម្ភ​និងសន្តិសុខ​ស្បៀងអាហារ​ពិភពលោក​》នៅទីចាត់ការ​ទូទៅក្រុង​ញូវយ៉ក​កាលពីថ្ងៃទី១២​ខែកក្កដា​បង្ហាញឱ្យដឹងថា ​នៅឆ្នាំ២០២០​ មានប្រជាជន​ប្រហែល១​ភាគ១០​នៅទូទាំង​ពិភពលោក​ប្រឈមមុខនឹង​កង្វះខាត​ចំណីអាហារ​​ ។ ក្នុងនោះ​ ប្រជាជន​ដែលប្រឈម​មុខនឹងការខ្វះ​ខាតស្បៀង​អាហារនៅ​អាស៊ីគឺចំនួន​៤១៨លាននាក់​ ហើយនៅ​អាហ្វ្រិកមាន​ចំនួន​២៨២លាន​នាក់ ។

  របាយការណ៍​បានឱ្យដឹង​ទៀតថា ​នៅឆ្នាំ២០២០ ​មានប្រជាជន​ចំនួន២ពាន់​៤រយលាន​នាក់​នៅទូទាំង​ពិភពលោក​មិនអាច​ទទួលបាន​ចំណីអាហារ​ដែលមាន​អាហារូបត្ថម្ភ​គ្រប់គ្រាន់ទេ​ ដែលកើនឡើង​ជិត៣​២០លាននាក់បើ​ប្រៀបធៀបនឹង​ឆ្នាំ២០១៩ ។

    របាយការណ៍​បានចែងថា​ ដោយសារ​រងផលប៉ះពាល់​ពីកត្តាការប៉ះទង្គិច ​បម្រែបម្រួល​អាកាសធាតុ​និងភាពថមថយ​នៃសេដ្ឋកិច្ចដែល​បណ្តាលមកពី​ជំងឺកូវីដ១៩​ជាដើម ​កម្រិត​អត់ឃ្លាន​នៅទូទាំង​ពិភពលោក​បានកើនឡើង​យ៉ាងខ្លាំង​ ហើយកុមារ​ចំនួន១ភាគ​៥លើ​ទូទាំងពិភពលោក​ខ្វះអាហារូបត្ថម្ភ ។