នាខែឧសភា ឆ្នាំ ២០២១ ក្នុងវិទ្យាស្ថានឧស្សាហកម្មនិងពាណិជ្ជកម្មយូណានមានកូនក្ងោក ៣ ក្បាលញាស់ចេញពីពង ប៉ុន្តែ ការញាស់កូនក្ងោកនោះមិនមែនដោយក្ងោកញីទេ គឺជាមេមាន់មួយក្បាល ។ សព្វថ្ងៃ កូនក្ងោកធំឡើងហើយ និងរស់នៅជាមួយមេមាន់ ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា វិទ្យាស្ថានឧស្សាហកម្មនិងពាណិជ្ជកម្មយូណានបានចិញ្ចឹមក្ងោកចំនួន ៧ ក្បាល ប៉ុន្តែអ្វីធ្វើឱ្យគេឈឺក្បាលនោះគឺ មេក្ងោកតែង"បោះបង់ចោលពងខ្លួន" ដូច្នេះ កម្មករសាលាបានលើកវិធីសាស្រ្តមួយ គឺឱ្យមេមាន់ញាស់ បន្ទាប់មក កម្មករបានទិញមេមាន់មួយ ដើម្បីឱ្យវាញាស់ពងក្ងោក ។ អ្វីដែលមិនគិតថាគឺ ក្នុយរយៈពេល ២៧ ថ្ងៃ មេមាន់បានញាស់ចេញក្ងោក ៣ ក្បាល ។ តាំងពីកូនក្ងោកកើតឡើង មេមាន់នាំកូនក្ងោកទៅហាលព្រះអាទិត្យ ប៉ុន្តែ មេបាក្ងោកបែរជាដើរលេងកំសាន្តនៅជិតៗនោះទៅវិញ ។
សព្វថ្ងៃ ពេលមេមាន់ដាក់ពង កូនក្ងោកនឹងចាំនៅក្បែរមេមាន់ ។ ទោះបីជាមេមាន់មើលកូនមិនដូចខ្លួនឯង ក៏ប៉ុន្តែវានៅតែយល់ចិត្តទុកដាក់ថែរក្សាកូនក្ងោក ដើម្បីជួយពួកវាធំឡើង ។
អ្នកបកប្រែ៖刘蓉