ផ្សិតព្រៃខេត្តយូណានប្រទេសចិនឆាប្រឡាក់និងត្រាំធ្វើឲ្យគេនឹករសជាតិនៅស្រុកកំណើត

2021-07-21 15:11:12 |ប្រភព:xinhua

  ខេត្តយូណាននៃប្រទេសចិនមានផ្សិតព្រៃជាច្រើនប្រភេទ ត្រូវគេប្រសិទ្ធនាមថា”អាណាចក្រផ្សិតព្រៃ” ។ ក្នុងរដូវវស្សា ផ្សិតព្រៃរបស់ខេត្តយូណាននឹងចាប់ផ្តើមដុះចេញមក ។ នៅក្នុងស្រុកស៊ីទានក្រុងប៉ាសានខេត្តយូណាន ពួកគេចូលចិត្តប្រើផ្សិតព្រៃឆាប្រឡាក់និងត្រាំ ដែលមានរសជាតិឆ្ងាញ់ពិសា ។

  នៅជិតបឹងយឹយ៉ាហ្វូឃុំយោគួងស្រុកស៊ីទានមានភោជនីយដ្ឋានផ្សិតព្រៃមួយ ដែលអាចបរិភោគផ្សិតព្រៃឆាប្រឡាក់និងត្រាំ ដូចជាផ្សិតព្រៃហ្វឹងឆាសាច់អាំងភ្លៅជ្រូក ផ្សិតព្រៃតុងលៀឆាទំពាំងត្រាំ ។ ក្រៅពីម្ហូបផ្សិតព្រៃពិសេសនេះ នៅជិតបឹងយឹយ៉ាហ្វូឃុំយោគួងស្រុកស៊ីទាន លោកអ្នកក៏អាចបរិភោគម្ហូបផ្សេងៗដែលធ្វើពីផ្សិតព្រៃ ដូចជាផ្សិតព្រៃឆាម្រេច​ខ្ចី នំទាវផ្សិតព្រៃ ផ្សិតព្រៃកាំបាឆាបាយជាដើម ។

  ទោះបីជាផ្សិតមានរសជាតិឆ្ងាញ់ ក៏ប៉ុន្តែអ្នកជំនាញការរំលឹកឡើងថា ៖ កុំបេះនិងបរិភោគផ្សិតព្រៃដែលមិនស្គាល់ ។ ពេលបរិភោគផ្សិតព្រៃត្រូវឆាឱ្យឆ្អិន និងកុំបរិភោគស្រា ។ ក្រោយពីការបរិភោគផ្សិតព្រៃបើអ្នកមានអារម្មណ៍ថាមិនស្រួលខ្លួន ចង់ក្អួត វិលមុខ ក្អួត ស្រវាំងភ្នែក ឬស្តាប់សំឡេង និងមើលខុសប្រក្រតី ត្រូវទៅមន្ទីរពេទ្យព្យាបាលភ្លាម ។


អ្នកបកប្រែ៖刘蓉