សួនសត្វព្រៃខេត្តយូណាន អបអរសាទរថ្ងៃខួបកំណើតខ្លាឃ្មុំផែនដាអាយុ ៧ ឆ្នាំ

2021-07-26 16:59:47 |ប្រភព:云南网

  នាថ្ងៃទី២៥ ខែកក្កដា សួនសត្វព្រៃខេត្តយូណានរៀបចំពិធីអបអរសាទរថ្ងៃខួបកំណើតសត្វខ្លាឃ្មុំ​ផែនដា “ម៉ាវជូ”និង"ជីនតួ”ដែលមានអាយុ ៧ ឆ្នាំ ឆ្នាំនេះជាខួបទី ៥ ដែលសត្វខ្លាឃ្មុំផែនដាទាំងពីរ អបអរសាទរនៅក្នុងសួនសត្វព្រៃខេត្តយូណាន មានអ្នកគាំទ្រខ្លាឃ្មុំផែនដាច្រើនមកអបអរសាទរថ្ងៃ​ខួបកំណើតខ្លាឃ្មុំផែនដាទាំងពីរក្បាលនេះ ។

  ក្នុងខេត្តយូណានមានតែខ្លាឃ្មុំផែនដាពីរក្បាលប៉ុណ្ណោះគឺ"ម៉ាវជូ”និង”ជីនតួ”។ នៅថ្ងៃនោះ អ្នកមើលថែដែលជា“ម៉ាក់និងប៉ា”របស់​ខ្លាឃ្មុំផែនដាបានរៀបចំនំខួបកំណើតវាទាំងពីរ ។

  ក្នុងពិធីអបអរសាទរថ្ងៃខួបកំណើតខ្លាឃ្មុំផែនដានេះ បានទាក់ទាញអ្នកគាំទ្រជាង១០០ នាក់ ។

  ដោយសារយប់មិញសត្វខ្លាឃ្មុំផែនដា”ម៉ាវជូ”លេងដល់យប់ជ្រៅពេក ថ្ងៃនេះមិនទាន់ក្រោក​ឡើងទេ ហើយក៏ខានមិនបានចូលរួមពិធីអបអរសាទរ​ថ្ងៃខួបកំណើតនេះដែរ ។

 អ្នកបកប្រែ៖刘蓉