ជំហរ និងជីវិតថ្មីនៃផ្លូវប៉ាគ័រនៅទីក្រុងឡាសា

2021-07-28 18:11:26 |ប្រភព:CRI

  ពន្លឺព្រះអាទិត្យបានចែងចាំងលើប្រាសាទតាចាវ និងផ្លូវប៉ាគ័រដែលមានប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំ។

  ផ្លូវប៉ាគ័រដែលរុំព័ទ្ធប្រាសាទតាចាវ បានរក្សាលក្ខណៈប្រពៃណី និងរបៀបរស់នៅរបស់ទីក្រុងបុរាណនេះ ហើយបានក្លាយទៅជាផ្លូវពាណិជ្ជកម្មដ៏អ៊ូអរជាងគេនៅទីក្រុងឡាសាតំបន់ស្វយ័តទីបេ។ ផ្លូវប៉ាគ័រ និងប្រាសាទតាចាវ បានឆ្លងកាត់ការប្រែប្រួលក្នុងប្រវត្តិសាស្ត្រ ហើយក៏ជាសាក្សីកម្មចំពោះជំហរនិងជីវិតថ្មីនៃទីក្រុងបុរាណនេះ។

  អ្នកទីក្រុង និងភ្ញៀវដើរកំសាន្តនៅលើដងផ្លូវប៉ាគ័រស្របតាមទិសដៅនៃទ្រនិចនាឡិកា។ នៅផ្លូវទាំងសងខាង មានសំណង់លក្ខណៈទីបេបុរាណ និងហាងផ្សេងៗដែលបានទាក់ទាញមនុស្សគ្រប់គ្នា។

  បើមើលទៅផ្លូវប៉ាគ័រ “ស៊ីមៅហ្គារូ”ពិតជាហាងចាស់មួយដែលបានមានប្រវត្តិសាស្ត្រជាងមួយរយឆ្នាំ។ នៅក្នុងភាសាទីបេ “ស៊ីមៅហ្គារូ” មានន័យថាមួកស។ ហាងនេះបានបង្កើតឡើងដោយជនជាតិនេប៉ាល ដែលផ្តោតសំខាន់លើការលក់ព្រះពុទ្ធបដិមាសំរិទ្ធដែលធ្វើដោយសិល្បករនេប៉ាល។ បច្ចុប្បន្ននេះ សមាជិកគ្រួសារ លោក ហ្គេតាណា គូម៉ា ធូឡាតាហា ដែលបានស្នាក់នៅទីក្រុងឡាសាជាង៣០ឆ្នាំ គឺជាអ្នកគ្រប់គ្រងហាងនេះ។

  លោក ភូប៉ូស៊ីអ៊ីន អាយុ៤៦ឆ្នាំ បានជួលនិងបើកហាងមួយសម្រាប់លក់គំនូរថាំងកានិងរូបសំណាក់សំរិទ្ធ។ គាត់បាននិយាយថា ក្រោមការគាំទ្រពីវិចិត្រករគំនូរថាំងកាជាង ២០ នាក់ដែលមកពីក្រុមនានា បានបង្កើតចេញស្នាដៃជាច្រើន។

  សេដ្ឋកិច្ចនៅផ្លូវប៉ាគ័រ មិនត្រឹមតែជា “ផ្ការីកគ្រប់រដូវ” ប៉ុណ្ណោះទេ ក៏ជាពន្លកថ្មីដែលលូតលាត់ឥតឈប់ឈរ។ តាមទិន្នន័យបង្ហាញថា នៅឆ្នាំ២០២០ ទីក្រុងទីបេបានទទួលភ្ញៀវទេសចរប្រមាណ ៣៥.០៥ លាននាក់ ហើយបានសម្រេចប្រាក់ចំណូលទេសចរណ៍ជាទឹកប្រាក់ប្រមាណ ៣៦.៦៤ ពាន់លានយ័ន។ តាមរយៈការអភិវឌ្ឍវិស័យទេសចរណ៍ដោយឥតឈប់ឈរ កត្តាថ្មីបានក្លាយជាកម្លាំងចលករយ៉ាងរស់រវើកដល់ផ្លូវប៉ាគ័រ។

  កញ្ញា ហាវ ជា ភ្ញៀវទេសចរដែលមកពីទីក្រុងសិនជិន មានគោលបំណង់ចង់ពាក់សម្លៀកបំពាក់ជនជាតិទីបេហើយថតរូបកំសាន្ត។ ក្រោយពីប្រៀបធៀបច្រើនហាងរួច នាងបានជ្រើសរើសហាងសម្លៀកបំពាក់ជនជាតិទីបេដែលមានឈ្មោះថាឌីឈីអ៊ីស៊ី។ ហាងនេះត្រូវបានបង្កើតឡើងមិនដល់ ៤ ឆ្នាំទេ តែបានក្លាយទៅជាហាងថតរូបល្អបំផុតនៅផ្លូវប៉ាគ័រ គឺដោយសារសម្លៀកបំពាក់បែបទីបេពិសេសនិងសេវាកម្មដែលមានគុណភាពខ្ពស់។

  លក្ខណៈប្រពៃណី និងសម័យទំនើបរួមផ្សំគ្នា បានបង្កើត"ផ្កាភ្លើង" នៃការច្នៃប្រឌិតដ៏ស្រស់ត្រកាលនៅទីនេះ។

  ផ្លូវប៉ាគ័រគឺជាសាក្សីចំពោះជំហររបស់អាជីវករនៅទីនោះ ក៏ជាសាក្សីចំពោះជីវិត និងភាពរស់រវើកថ្មីនៅទីនោះផងដែរ។

  អ្នកបកប្រែ៖李润菁