ជនជាតិចិនបានបង្ហាញសោភណនិយមខ្លួនតាមរយៈប្រដាប់ប្រដាក្មេងលេង

2021-08-02 18:50:23 |ប្រភព:

  ថ្មីៗនេះ ប្រដាប់ប្រដាក្មេងលេងមិនត្រឹមតែមានមុខងារសម្រាប់ការលេងកំសាន្ត និងតាំងលម្អប៉ុណ្ណោះទេ ថែមទាំងមានមុខងារសម្រាប់​ស្វែងយល់វប្បធម៌ផងដែរ។ ទីផ្សារកំពុងមាននិន្នាការថ្មីដែលបានបញ្ចូលវប្បធម៌និងទីផ្សារ។ នៅក្នុងពិភពប្រដាប់ប្រដាក្មេងលេង អ្នកស្ថិតក្នុងវិស័យប្រដាប់ប្រដាក្មេងលេងទាន់សម័យរបស់ប្រទេសចិន កំពុងបង្កើតភាសាពិសេសរបស់ខ្លួនមួយដើម្បីចាក់ឬសនៅក្នុងវប្បធម៌ប្រពៃណី។

  នៅឆ្នាំ២០២០ សារមន្ទីរហឺណានចាប់ផ្តើមលក់ប្រអប់អាថ៌កំបាំងពាក់ព័ន្ធវត្ថុបុរាណដែលមានឈ្មោះថា“កំណប់ដែលត្រូវបានបាត់”។ ក្រុមអ្នករចនាបានលាក់កំណប់ផ្សេងៗក្នុងដី ដើម្បីឱ្យអ្នកទិញមានឱកាសស្វែងយល់អារម្មណ៍ការជីកកកាយវត្ថុបុរាណ និងអារម្មណ៍រំភើបផងដែរ។ ក្រុមអ្នករចនា បានបង្ហាញដំណើរការនៃបុរាណវិទ្យាតាមរយៈទម្រង់ជាប្រដាប់ប្រដាក្មេងលេងទាន់សម័យ។ នេះជាគំនិតច្នៃប្រឌិត ដែលមិនមានភាពងាយស្រួលនោះទេ។ ក្រុមអ្នករចនាមិនត្រឹមតែត្រូវរក្សាទុកលក្ខណៈល្អិតល្អន់យ៉ាងប្រណីតនៃវត្ថុបុរាណប៉ុណ្ណោះទេ ក៏បានទទួលគំនិតថ្មីក្រោយប្រាស្រ័យទាក់ទងជាមួយអតិថិជន។ ទាំងនេះបានធ្វើឱ្យប្រអប់អាថ៍កំបាំងវត្ថុបុរាណបានទទួលការពេញនិយមពីយុវជន។

  លោក លីវ វេនហួយ ស្ថាបនិកក្រុមហ៊ុន វ៉ានហ្វូន បានយកស្ថាបត្យកម្មបុរាណចិនជាគំរូទៅលើការរចនាសិប្បកម្មឈើ។ នៅក្នុងដំណើរការផលិត មិនត្រឹមតែត្រូវធានាភាពស្រស់ស្អាតលើរូបរាងខាងក្រៅប៉ុណ្ណោះទេ ក៏ត្រូវរក្សាទម្រង់ដើមផងដែរ។ នៅពេលរចនាវត្តហ្វូក្វាង លោក លីវ វេនហួយ មិនត្រឹមតែស្វែងរកនិងស្រាវជ្រាវឯកសារជាច្រើន ព្រមទាំងធ្វើការពិសោធន៍ជាច្រើនដងប៉ុណ្ណោះទេ ហើយ​លោកក៏បានទៅទស្សនាវត្តហ្វូក្វាងប្រមាណដប់លើកផងដែរ។ ឥឡូវនេះ គោលដៅរបស់លោក លីវ វេនហួយ គឺការធ្វើគ្រឿងឈើល្អជាងគេនៅក្នុងប្រទេសចិនមិនប្រែប្រួលនោះទេ។

  លោក សុង​ ម៉ាវ ប្រធានចាត់ការទូទៅក្រុមហ៊ុនបច្ចេវិទ្យា វៃស៊ី តុងគ័ន បានបង្កើតម៉ាកពីនគុយ(PIECECOOL) ហើយបានប្រើប្រាស់រយៈពេល៨ឆ្នាំក្នុងការបង្កើតវិស័យថ្មី គឺប្រដាប់ប្រដាក្មេងលេងដែលតភ្ជាប់ដោយដុំលោហៈ។ ប្រដាប់ប្រដាក្មេងលេងទាន់សម័យបែបចិនដែលមានឈ្មោះគឺ“ផ្លូវរាជវង្សថាង”បានធ្វើឱ្យអ្នកលេងមានអារម្មណ៍ថ្មី ដែលហាក់ដូចបានត្រឡប់ទៅដល់រាជវង្សថាង និងមើលឃើញតូប រទេះសេះនិងប្រជាជនថាង។

  ប្រដាប់ប្រដាក្មេងលេងទាន់សម័យបែបចិន គឺជាកូនសោដែលអាចធ្វើឱ្យយុវជនស្វែងរកមោទនភាពចំពោះវប្បធម៌ប្រពៃណីចិននៅក្នុងចិត្ត។ វាអាចធ្វើឱ្យមនុស្សកាន់តែច្រើនយកចិត្តទុកដាក់ចំពោះវប្បធម៌ប្រពៃណីចិន ហើយផ្សព្វផ្សាយអរិយធម៌ចិនទៅកាន់ពិភពលោក។

  អ្នកបកប្រែ៖李润菁