វិស្សមកាលពិសេសរបស់កុមារីជនជាតិម៉ុងហ្គោលី

2021-08-06 10:26:33 |ប្រភព:xinhua

  កុមារី ជីពូស៊ីឡីម៉ា មានអាយុ ១៤ ឆ្នាំ ផ្ទះរបស់នាងនៅវាលស្មៅហ៊ុលប៊ុនបៀ នាងរៀនថ្នាក់ទី ៧ នៅអនុវិទ្យាល័យទន្លេស៊ីនី ។ ពេលនាងរៀននៅសាលា នាងស្នាក់នៅសាលាដែលឃ្លាតឆ្ងាយពីឪពុកម្តាយ ។ ក្នុងវិស្សមកាលធំ នាងទៅផ្ទះវិញ ជួបជុំជាមួយឪពុកម្តាយ ។

កុមារី ជីពូស៊ីឡីម៉ា បាល់ទាត់នៅផ្ទះ ។  

ឪពុករបស់ ជីពូស៊ីឡីម៉ា ឈ្មោះ ហ្គាឡាបាត្រា គាត់ចូលចិត្តបាល់ទាត់ខ្លាំងណាស់ ។ ក្រោមឥទ្ធិពល និងការបង្រៀនរបស់ឪពុក តាំងពីកុមារី ជីពូស៊ីឡីម៉ា រៀននៅបឋមសិក្សា នាងបានចាប់ផ្តើមបាល់ទាត់ ហើយរហូតមកដល់សព្វថ្ងៃនេះ នាងក៏បានក្លាយជាសមាជិកក្រុមបាល់ទាត់របស់សាលា ។  នៅក្នុងវិស្សមកាលធំ ឪពុករបស់ជីពូស៊ីឡីម៉ាបានរៀបចំ "តារាងបាល់ទាត់”ដល់នាង នៅពេលទំនេរ ឪពុកនិងកូនស្រីក៏ហាត់បាល់ទាត់លើវាលស្មៅជាមួយគ្នា ។

ម្តាយរបស់ ជីពូស៊ីឡីម៉ា ជួយនាងស្លៀកពាក់សម្លៀកបំពាក់ប្រពៃណី ។  

នៅក្នុងរដូវក្តៅ វាលស្មៅហ៊ុលប៊ុនបៀដ៏ស្រស់ស្អាត កុមារី ជីពូស៊ីឡីម៉ា ជួយឪពុកម្តាយឃ្វាលគោបណ្តើរ និងសិក្សាបណ្តើរ ។ នៅពេលទំនេរ នាងលេងបាល់ទាត់ដោយក្តីរីករាយ ។

កញ្ញា ជីពូស៊ីឡីម៉ា កំពុងធ្វើកិច្ចការផ្ទះ ។

គ្រួសាររបស់ ជីពូស៊ីឡីម៉ា ថតរូបជាមួយគ្នា ។

កុមារី ជីពូស៊ីឡីម៉ា មើលការប្រកួតបាល់ទាត់នៅផ្ទះអ្នកជិតខាង ។

  

កុមារី ជីពូស៊ីឡីម៉ា កំពុងជួយម្តាយធ្វើទឹកដោះគោជូរ ។

កុមារី ជីពូស៊ីឡីម៉ា កំពុងហាត់បាល់លើវាលស្មៅក្នុងផ្ទះខ្លួន ។

អ្នកបកប្រែ៖刘蓉