ការផលិតក្រដាស លានស៊ី ដែលជាបេតិកភ័ណ្ឌវប្បធម៌អរូបីមានភាពមមាញឹកខ្លាំង

2021-08-06 17:14:28 |ប្រភព:文旅头条

  ប៉ុន្មានឆ្នាំនេះ ដើម្បីស្តារការផលិតក្រដាសលានស៊ីឡើងវិញ ក្រុមហ៊ុនវ័នថុង បានវិនិយោគទុនជាង ៣០ លានយ័ន បង្កើតទីតាំងផលិតក្រដាសលានស៊ី ព្រមទាំងពង្រឹងការស្រាវជ្រាវផលិតផល អភិវឌ្ឍផលិតផលវប្បធម៌ បង្កើតផលិតផលអំពីការស្រាវជ្រាវនិងទេសចរណ៍វប្បធម៌ ក្នុងការញុាំងឱ្យក្រដាសប្រពៃណី និងជីវភាពទាន់សម័យរួមបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះ។ ក៏ដូចជាស្តារឡើងវិញបច្ចេកទេសសិប្បកម្មបុរាណនៃការធ្វើក្រដាសលានស៊ីឡើងវិញ បន្តសរសេរប្រវត្តិសាស្ត្រដ៏ត្រចះត្រចង់។

  ក្រដាសលានស៊ី ក្រុងឈីសាន គឺជាតំណាងដ៏ឆ្នើមនៅក្នុងក្រដាសឬស្សីធ្វើដោយដៃ ដែលត្រូវបានត្រូវបញ្ចូលជាបញ្ជីបេតិកភ័ណ្ឌវប្បធម៌អរូបីថ្នាក់ជាតិលើកដំបូង។ ចាប់ពីការកាត់ឬស្សីដល់ផលិតជាក្រដាស ត្រូវប្រើពេលវេលាផលិតជាងមួយឆ្នាំ។ ការផលិតក្រដាសមួយសន្លឹកត្រូវឆ្លងកាត់ដំណាក់កាលចំនួន៧២ ទើបធ្វើឱ្យក្រដាសនេះមានពណ៌ស ទន់រលោងមាំល្អ ការពារសត្វល្អិតសុី និងមិនប្តូរពណ៌ក្នុងរយៈពេលយូរ ដូច្នេះហើយ ទើបទទួលកិត្តិនាមជា “ក្រដាសដែលមានជីវិតរាប់ពាន់ឆ្នាំ”។ ពួកគេបានដាក់ឈ្មោះ “ផូស៊ីលរស់”សម្រាប់សិប្បកម្មក្រដាសធ្វើដោយដៃតាមប្រពៃណីចិនដល់សិប្បកម្មក្រដាសលានស៊ី ហើយមានតម្លៃស្រាវជ្រាវក្នុងផ្នែកវិទ្យាសាស្ត្រនិងប្រវត្តិសាស្ត្រ។ នៅក្នុងប្រវត្តិសាស្ត្រចិន សៀវភៅដែលបុរាណមានតម្លៃ និងខ្នាតធំ សុទ្ធតែប្រើប្រាស់ក្រដាសលានស៊ី ដូចជា សៀវភៅប្រវត្តិសាស្ត្ររាជវង្សមីង និងសៀវភៅប្រវត្តិសាស្ត្រទាំង១៧ ជាដើម ។

  អ្នកបកប្រែ៖李润菁