សិល្បៈគំនូរថ្មនៅខណ្ឌដុងកាង ទីក្រុងរីចាវ៖ការបញ្ចូលមនោសញ្ចេតនានៅលើថ្ម

2021-08-06 17:18:29 |ប្រភព:xinhua

  គំនូរថ្មមានប្រវត្តិសាស្ត្ររាប់ម៉ឺនឆ្នាំមកហើយ។ នៅក្នុងសង្គមបុព្វកាល ដើម្បីកត់ត្រាជីវភាពរស់នៅ និងបញ្ចូនព័ត៌មានប្រចាំថ្ងៃ មនុស្សបានយកដុំថ្មរ៉ែដែលមានពណ៌ជាច្រើនប្រភេទទៅគូរគំនូរផ្សេងៗនៅក្នុងរូងភ្នំ។ គំនូរថ្មបច្ចុប្បន្នភាគច្រើនប្រើប្រាស់ថ្មពណ៌ចម្រុះនិងផ្ទៃរលោងទៅគូរក្នុងការបង្កើតស្នាដៃសិល្បៈតាមស្នាមថ្មធម្មជាតិ និងរូបរាងប្លែកគ្នា។

  នៅក្នុងភូមិតាវលូ ខណ្ឌដុងកាង ទីក្រុងរីចាវ មានអ្នកបន្តវេននៃគំនូរថ្ម គឺ លោកស្រី លី ជីង ដែលជាវិចិត្រករមួយរូបដែលយកមរតកវប្បធម៌ប្រពៃណីជាមូលដ្ឋានក្នុងការច្នៃប្រឌិតថ្មី។ លោកស្រីចាប់ផ្តើមគូរគំនូរថ្មតាំងពីកុមារភាព ហើយពូកែខាងបង្កើត និងគូរស្នាដៃសិល្បៈនៅលើថ្មផ្សេងៗ។ លោកស្រី លី ជីង បានយកជក់ ដោយប្រើប្រាស់ការគូស ការបន្ថែមពណ៌ ពណ៌ថ្ម រាងថ្ម និងស្នាមថ្មរួមបញ្ចូលគ្នា ធ្វើឱ្យថ្មមានភាពរស់រវើកតាមរយៈបច្ចេកទេសជាច្រើន ដូចជារចនា ការគូរ ការធ្វើឱ្យរលោងជាដើម។ លោកស្រីចូលចិត្តធ្វើឱ្យគំនូរប្រពៃណីចិន និងស្លាកស្នាមថ្មធម្មជាតិរួមបញ្ចូលគ្នា។ លើកពីនេះទៅទៀត លោកស្រី លី ជីង ត្រូវជ្រើសរើសសម្ភារៈពិសេសដែលអាចធ្វើឱ្យថ្មមានមុខងារដែលអាចជួយរក្សាសុខភាព និងសម្អាតខ្យល់។ ទន្ទឹមនឹងនេះ លោកស្រី លី ជីង ធ្លាប់បានទទួលនិងផ្សព្វផ្សាយគំនូរថ្មដែលបានបញ្ចូលបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីតាមរយៈការតាំងពិពណ៌ និងការបង្រៀនជាដើម។

  ថ្មីៗនេះ មានមនុស្សកាន់តែច្រើនទិញសម្ភារៈគំនូរថ្មដុងកាង ដើម្បីបង្កើតគំនូរថ្មដែលជាស្នាដៃអនុស្សាវរីយ៍ខ្លួន។ ក្រោមការរួមបញ្ចូលសិប្បកម្មដ៏ប្រពៃណីនិងការច្នៃប្រឌិតទាន់សម័យរួមគ្នា គំនូរថ្មដុងកាង មិនត្រឹមតែអាចក្លាយក្លាយទៅជាតំណាងដ៏រស់រវើកនៃទេសភាពវប្បធម៌នៃទីក្រុងដុងកាង ក៏អាចបង្ហាញការទាក់ទាញនៃបេតិកភណ្ឌវប្បធម៌អរូបីផងដែរ។

  អ្នកបកប្រែ៖李润菁