ការតាំងពិពណ៌គ្រឿងថ្នាំលាបរាជវង្សឈីឡុងនៃសារមន្ទីរវាំងចាស់ត្រូវបានរៀបចំនៅមជ្ឈមណ្ឌលសិល្បៈចាតឺ។

2021-08-06 17:19:33 |ប្រភព:xinhua

  ចាប់តាំងពីថ្ងៃទី៩ ខែកក្កដា រហូតដល់ថ្ងៃទី១២ ខែតុលា សារមន្ទីរវាំងចាស់រួមជាមួយនឹងមជ្ឈមណ្ឌលសិល្បៈចាតឺ បានរៀបចំការតាំងពិពណ៌គ្រឿងថ្នាំលាបនៅក្នុងរាជវង្សឈីឡុង។ ការតាំងពិពណ៌នេះផ្តោតសំខាន់ទៅលើការបង្ហាញគ្រឿងថ្នាំលាបក្នុងរាជវង្សឈីឡុង ដើម្បីបង្ហាញរចនាបទនិងសោភណនិយមសិល្បៈនៃសិប្បកម្មគ្រឿងថ្នាំលាបនៅរាជវង្សនេះ។ ការតាំងពិពណ៌នេះត្រូវចែកជា ៤ ផ្នែក  គឺការឆ្លាក់ថ្នាំលាប ការគូររូបតុបតែងនិងថ្នាំលាបមាស ការបិទភ្ជាប់មាសនៅក្នុងផ្ទៃនៃគ្រឿងថ្នាំពណ៌និងការបំពេញថ្នាំលាប ព្រមទាំងគ្រឿងថ្នាំលាបដែលត្រូវបញ្ចូលវត្ថុផ្សេងទៀត ហើយបានបន្ថែមផ្នែកមួយទៀត គឺការធ្វើដូចគ្រឿងម៊ីសឡែន(porcelain)។

  ការឆ្លាក់ថ្នាំលាបការឆ្លាក់ថ្នាំលាប គឺលាបថ្នាំច្រើនជាន់នៅលើគ្រោង ហើយយកកាំបិតទៅឆ្លាក់រូបតុបតែងនៅពេលថ្នាំលាបមិនទាន់ស្ងួត។ វាបានធ្វើឱ្យសិប្បកម្មថ្នាំលាបក្លាយទៅជាសិល្បៈចម្លាក់ពីសិល្បៈផ្ទៃ។ នេះជានវានុវត្តន៍សំខាន់នៅក្នុងដំណើរការនៃប្រវត្តិសាស្ត្រសិប្បកម្មថ្នាំលាប។

  ការគូររូបតុបតែងនិងថ្នាំលាបមាស

  នៅក្នុងសិប្បកម្មថ្នាំលាប សិប្បកម្មនៃការគូររូបតុបតែងអាចចែកជាច្រើនប្រភេទ ដូចជាការលាបថ្នាំមាស ការលាបថ្នាំពណ៌និងការលាបប្រេងជាដើម។ នៅរាជវង្សយ៉ុងចឹង និងរាជ្យឈីឡុង បានធ្វើគ្រឿងថ្នាំលាបដែលបានលាបថ្នាំមាស។

  ការបិទភ្ជាប់មាសនៅក្នុងថ្នាំពណ៌និងការបំពេញថ្នាំលាប

  ការបិទភ្ជាប់មាសនៅក្នុងថ្នាំពណ៌គឺជាសិប្បកម្មដែលបិទភ្ជាប់ស្លឹកមាស ម្សៅមាសឬក៏កាវបិទមាសនៅក្នុងគម្លាតនៃរូបតុបតែង ហើយបានបង្កើតរូបតុបតែងមានពណ៌មាសនៅលើគ្រឿងថ្នាំលាប។

  សិប្បកម្មនៃការបំពេញថ្នាំលាបមានចំនួនពីរ ទី១គឺ ឆ្លាក់រូបតុបតែងនៅលើផ្ទៃគ្រឿង បំពេញថ្នាំលាប ហើយខាត់ឱ្យរលោង។ ទី២គឺ ពូនរូបតុបតែងដោយថ្នាំលាបស្អិតនៅលើផ្ទៃគ្រឿង បំពេញថ្នាំលាប ហើយខាត់ឱ្យរលោង។


  គ្រឿងថ្នាំលាបដែលត្រូវបញ្ចូលវត្ថុផ្សេងទៀត

  គ្រឿងថ្នាំលាបដែលត្រូវបញ្ចូលវត្ថុផ្សេងទៀតមានប្រភេទជាច្រើន ដូចជា ការបញ្ចូលសំបកខ្យង ការបញ្ចូលកំណប់ជាដើម។ ការបញ្ចូលសំបកខ្យង គឺជ្រើសរើសផ្នែកសំបកខ្យងដែលមានពន្លឺល្អបញ្ចូលនៅលើគ្រឿងថ្នាំលាប។ ការបញ្ចូលកំណប់គឺយកសម្ភារៈកម្រ និងមានតម្លៃឆ្លាក់ជារូបរាងទៅបញ្ចូលនៅលើផ្ទៃនៃគ្រឿងថ្នាំលាបតាមរយៈថ្នាំលាបធម្មជាតិដែលមានលក្ខណៈជាប់ល្អ។

  ការធ្វើដូចគ្រឿងម៊ីសឡែន(porcelain)

  ការធ្វើដូចគ្រឿងម៊ីសឡែន(porcelain)គឺជាគ្រឿងដែលមានពណ៌ស្រដៀងគ្នាទៅនឹងពណ៌នៃថ្នាំលាប។

  អ្នកបកប្រែ៖李润菁