តើអ្នកដឹងពីរឿងគំនូរជីវចលចំណាស់បំផុតរបស់ប្រទេសចិនទេ?

2021-08-09 18:38:12 |ប្រភព:文旅头条

  គេឮថា វាមានប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំ ក៏ជារឿងគំនូរជីវចលចំណាស់បំផុតរបស់ប្រទេសចិនដែរ ដែលទទួលបានកិត្តិនាមជា រឿងព្រេងក្រោមស្រមោលពន្លឺនៃចុងម្រាមដៃ។ តើអ្នកអាចទាយថាជាអ្វីនោះទេ? វាគឺជាល្ខោនស្បែកចិន។

  ចំពោះអ្នកកើតនៅទសវត្សរ៍៨០​ និង​៩០ ល្ខោនស្បែក​ គឺជាពាក្យដែលហាក់ដូចមានសភាពចំណាស់។ សិប្បករបានគូរនិងកាត់ស្បែកនានាដ៏រស់រវើកដោយដៃ ដែលបានបង្ហាញពីរឿងទាំងអស់ក្នុងទម្រង់ជាមនុស្ស ហើយធ្វើការសម្តែងតាមរយៈសម្រោលពន្លឺ។ នៅក្នុងមណ្ឌលស្វយ័តជនជាតិហួយនីងសៀ អ្នកបន្តវេននៃបេតិកភ័ណ្ឌវប្បធម៌អរូបីថ្នាក់មណ្ឌលខាងសិប្បកម្មធ្វើល្ខោនស្បែកនីងសៀ លោក ចាវ ចឹងតាវ បានប្រកាន់ខ្ជាប់នូវការទទួលមរតកប្រពៃណីប្រទេសចិនដោយដៃនិងចិត្ត។ ចាប់តាំងពីការធ្វើដល់ការសម្តែង លោកសុទ្ធតែអាចសម្រេចវាបានល្អឥតខ្ចោះ។