អ្នកទទួលមរតកបេតិកភ័ណ្ឌវប្បធម៌អរូបី​បើកហាងអនឡាញលក់គំនូរត្រី

2021-08-09 18:39:29 |ប្រភព:云南网

  លោក លី ពិនជុង ជាវិចិត្រករវ័យក្មេងជំនាញគំនូរចម្លងរូបត្រី ដែលមកពីទីក្រុងឃូជីង ខេត្តយូណាន។ ដោយសារឥទ្ធិពលរបស់ឪពុក លោកចាប់ផ្តើមរៀនចម្លងរូបត្រី។ នៅឆ្នាំ២០១៣ លោក លី ពិនជុង បានចាច់ផ្តើមបង្កើតស្នាដៃគំនូរចម្លងរូបត្រី។ រយៈពេល ៨ ឆ្នាំកន្លងមកនេះ លោកបានគូរចម្លងរូបត្រីចំនួនជាង៣ពាន់ផ្ទាំង។ ក្នុងនោះ ត្រីតូចជាគេ គឺត្រី ជីនស៊ាន ដែលមានបណ្តោយប្រវែង ៧ សង់ទីម៉ែត្រ ត្រីធំជាងគេ គឺត្រី ឈីង(Mylopharyngodon piceus) ដែលមានបណ្តោយប្រវែង ១.៣ ម៉ែត្រ ទម្ងន់ ២០ គីឡូ ឯត្រីចម្លែកជាងគេ គឺ ត្រីឆ្លាមក្បាលមូល(Cephalurus cephalus) ដែលចិញ្ចឹមនៅមាត់សមុទ្រ។

  គំនូរចម្លងរូបត្រីមានប្រភពពីការចម្លងសិលាចារឹក។ វាជាសិល្បៈនិងសិប្បកម្ម ដែលចម្លងរូបត្រីលើក្រដាស តាមរយៈទឹកខ្មៅឬសារធាតុពណ៌។ គំនូរចម្លងរូបត្រី មិនត្រឹមតែមានលក្ខណៈសិល្បៈនិងការតុបតែងលម្អប៉ុណ្ណោះទេ ក៏មានតម្លៃចំពោះការស្រាវជ្រាវមច្ឆជាតិផងដែរ។ នៅកន្លែងនានានៃប្រទេសចិន គំនូរចម្លងរូបត្រីត្រូវបានបញ្ចូលជាបញ្ជីបេតិកភ័ណ្ឌវប្បធម៌អរូបី។

  ដំណាក់កាលនៃការចម្លងរូបត្រីមានដូចជា៖ ការរៀបចំត្រីមួយ សម្អាតរម្អិលត្រី ការបន្ថែមពណ៌លើត្រី ការគ្របដណ្តប់ក្រដាសទៅនឹងត្រីថ្មមៗ លាតក្រដាស ហើយគូរផ្នែកលម្អិតដោយជក់បន្ថែម។

  នៅឆ្នាំ២០១៤ លោក លី ពិនជុង​ បានបើកហាងមួយលើវេទិកាលក់ទំនិញTaobao ដើម្បីឱ្យមនុស្សកាន់តែច្រើនស្វែងយល់សិប្បកម្មបេតិកភ័ណ្ឌវប្បធម៌អរូបីនេះ។ គំនូរចម្លងរូបត្រីមានតែមួយនៅក្នុងវេទិកានេះ។ អាស្រ័យលើហាងTaobao  ស្នាដៃរបស់លោក លី ពិនជុងបានឆ្លងកាត់បញ្ហាភូមិសាស្ត្រ មិនត្រឹមតែមានអ្នកទិញក្នុងស្រុកប៉ុណ្ណោះទេ ក៏មានអ្នកទិញក្រៅស្រុកផងដែរ។ វេទិកាលក់ទំនិញTaobaoបានក្លាយទៅជាបង្អួចមួយ ដែលធ្វើឱ្យមនុស្សកាន់តែច្រើនស្គាល់សិល្បៈគំនូរចម្លងរូបត្រី។ ពីគំនូរចម្លងរូបត្រីដល់សិល្បៈតុក្កតាភូមិស៊ីវ៉ាន ខេត្តក្វាងតុង ពួកគេអាចស្គាល់មនុស្សដែលមានចំណង់ចំណូលចិត្តដូចគ្នា នៅលើវេទិកាលក់ទំនិញTaobao ទោះបីវាជាសិប្បកម្មបេតិកភ័ណ្ឌវប្បធម៌អរូបីដ៏ពិសេសបែបណាក៏ដោយ។