ទស្សនាកិច្ចភូមិទីមួយនៃល្ខោនទីបេ គឺភូមិតាស៊ីគូឌិន ខណ្ឌណេដុង ទីក្រុងសានណាន តំបន់ស្វយ័តទីបេ

2021-08-12 14:57:14 |ប្រភព:文旅头条

  ល្ខោនទីបេមានប្រវត្តិសាស្ត្រដ៏យូរលង់មកហើយ ជាសិល្បៈចម្រុះ ដែលបានប្រមូលផ្តុំដោយចម្រៀង របាំ ការសម្តែង រ៉េបនិងអក្សរសាស្ត្ររួមបញ្ចូលគ្នា។ គេបានដាក់ឈ្មោះ ល្ខោនរបាំងមុខដល់ល្ខោនទីបេ ដោយសាររបាំងមុខ ដែលមានពណ៌ប្លែកគ្នា មានន័យខុសគ្នានៅក្នុងល្ខោនទីបេ។ ល្ខោនទីបេបែបយ៉ាឡុងតាស៊ីស៊ឺបា ដែលជាកម្មសិទ្ធរបស់ក្រុមរបាំងមុខនៃល្ខោនទីបេ បានប្រើសម្រាប់ជាការសម្តែងបើកកម្មវិធីនៅក្នុងការសម្តែងល្ខោនទីបេប្រពៃណី។ ល្ខោនទីបេបែបតាស៊ីសេបា មានបទភ្លេង និងទំនុកខុសពីល្ខោនទីបេផ្សេងទៀត របាំងមុខដែលតួអង្គពាក់ គឺពណ៌លឿង ហើយអត្ថន័យត្រូវចែកជាបីផ្នែក គឺការបើកកម្មវិធី កម្មវិធីល្ខោន និងការជូនពរបញ្ចប់កម្មវិធី។ នៅឆ្នាំ២០០៦ ល្ខោនទីបេត្រូវបញ្ចូលជាបញ្ជីបេតិកភ័ណ្ឌវប្បធម៌អរូបីជាតិ។

  ដើម្បីធ្វើឱ្យល្ខោនទីបេបែបតាស៊ីសេបា ត្រូវបានផ្សព្វផ្សាយ លោក នីម៉ាសឺរីង ដែលមិនចេះអក្សរ បានរៀនភាសាទីបេដោយខ្លួនឯង រៀបចំទំនុកល្ខោនទីបេចំនួនជិត៨ម៉ឺនតួអក្សរ បណ្តុះបណ្តាលអ្នកបន្តវេននៃល្ខោនទីបេចំនួន៣០នាក់។ ពេលវេលាការសម្តែងរបស់ក្រុមល្ខោនទីបេនៅក្នុងភូមិនេះបានកើនឡើងដល់ ៨ ម៉ោង។

  នៅឆ្នាំ២០២០ ក្រោមការឧបត្ថម្ភនៃគម្រោងជំនួយតំបន់ស្វយ័តទីបេ ភូមិតាស៊ីគូឌិនបានអនុវត្តគម្រោង ដែលបង្កើនបរិយាកាសក្នុងការស្នាក់នៅ និងបង្កើតផ្ទះសំណាក់ទេសចរណ៍។ ទេសចរណ៍ជនបទធ្វើឱ្យភូមិនេះមានភាពរស់រវើកថ្មី។ នៅឆ្នាំ១៩៩១ លោកស្រី ដាវ៉ាដូម៉ា បានចូលរួមក្រុមល្ខោនទីបេបែបយ៉ាឡុងតាស៊ីស៊ឺបា ហើយបានប្រកាន់ខ្ជាប់នូវការសម្តែងរយៈពេល៣០ឆ្នាំនៅលើឆាក។ បច្ចុប្បន្ននេះ ភូមិនេះមានការសម្តែងល្ខោនទីបេរៀងរាល់យប់ ហើយមានរៀបចំពិធីភ្នក់ភ្លើង ដើម្បីធ្វើឱ្យភ្ញៀវទេសចរទទួលយកបទពិសោធន៍ទេសចរណ៍ក្នុងជនបទពិតប្រាកដ។ ទេសចរណ៍បែបប្រពៃណីទំនៀមទម្លាប់ជនជាតិមិនត្រឹមតែបង្កើនប្រាក់ចំណូលនៃប្រជាជនប៉ុណ្ណោះទេ ក៏បានពង្រីកភាពល្បីល្បាញរបស់ភូមិនេះផងដែរ។

  អ្នកបកប្រែ៖李润菁