ការច្នៃប្រឌិតសិប្បកម្មចម្លាក់ឈើ ទទួលមរតកបេតិកភ័ណ្ឌវប្បធម៌អរូបី

2021-08-18 18:36:15 |ប្រភព:xinhua

  លោក ស៊ូ ហុងយ៉ាង ជាអ្នកបន្តវេននៃចម្លាក់ឈើជីងជីន ដែលត្រូវបញ្ចូលក្នុងបញ្ជីបេតិកភ៌ណ្ឌវប្បធម៌អរូបីថ្នាក់ខេត្តហឺប៉ី។ ចម្លាក់ឈើជីងជីនភាគច្រើនត្រូវធ្វើពីឬសឈើនៃភ្នំ តាហាង ផ្តោតលើចម្លាក់ដូចជា រូបមនុស្ស ទេសភាពធម្មជាតិ ផ្កានិងបក្សីជាដើម ដែលមានដំណាក់កាលសំខាន់ ដូចជា ការជ្រើសសម្ភារៈ រចនា ការគូរគំនូរ និងការដុសខាត់ជាដើម។ល។

  ប៉ុន្មានឆ្នាំនេះ លោក ស៊ូ ហុងយ៉ាង បានយកចិត្តទុកដាក់ចំពោះការទទួលមរតក និងច្នៃប្រឌិតសិប្បកម្មចម្លាក់ឈើ។ សព្វថ្ងៃនេះ លោកបានកសាងសារមន្ទីរចម្លាក់ឈើ ដើម្បីធ្វើឱ្យមនុស្សកាន់តែច្រើនស្វែងយល់និងចូលចិត្តសិប្បកម្ម ចម្លាក់ឈើប្រពៃណី។



  អ្នកបកប្រែ៖李润菁