ចាប់តាំងពីការស្រឡាញ់ដល់ការរក្សា រក្សាទុកភាពស្រស់ស្អាតពិសេសរបស់សត្វនិងរុក្ខជាតិនៅលើផែនដី

2021-08-18 18:38:43 |ប្រភព:云南网

  ប៉ុន្មានឆ្នាំនេះ  ខេត្តយូណានបានអនុវត្តគម្រោងសង្គ្រោះនិងការពារចំនួនជាង ១២០ សំរាប់ការការពារនិងសង្គ្រោះបន្ទាប់ចំពោះប្រភេទសត្វនិងរុក្ខជាតិជិតផុតពូជនិងប្រភេទកម្រ ដូចជា ដំរីអាស៊ី ស្វារោមមាសយូណាន ក្រៀលកខ្មៅ ត្រីគល់រាំងក្បាលធំជាដើម។ល។ ចាប់តាំងពីឆ្នាំ១៩៥៨ ខេត្តយូណានបានកសាងទីជម្រកធម្មជាតិចំនួន ៣៦២ កន្លែងដែលបានការពារប្រព័ន្ធអេកូឡូស៊ីសំខាន់ចំនួន ៩០ % ព្រមទាំងសត្វ និងរុក្ខជាតិជិតផុតពូជចំនួន ៨៥ % នៅទូទាំងខេត្តយ៉ាងមានប្រសិទ្ធភាព។

  សមិទ្ធផលទាំងនេះ មិនអាចខ្វះបានពីការខិតខំប្រឹងប្រែងរបស់គ្រប់ស្ថាប័ននានា ក្នុងនោះ រួមមានអ្នកជំនាញ អ្នកស្ម័គ្រចិត្តការពារជីវៈចម្រុះជាដើម។ ពួកគេបានការពារតំបន់ដែលមានប្រភេទសត្វនិងរុក្ខជាតិសម្បូរបែបបំផុត ហើយបានក្លាយទៅជាអ្នករក្សាការពារសត្វនិងរុក្ខជាតិរាប់ពាន់រាប់ម៉ឺនប្រភេទ។

  ចាប់តាំងពីទសវត្សន៍ឆ្នាំ ៣០ នៃសតវត្សទី ២០ លោក ឆៃ ស៊ីថាវ ដែលជាអ្នកបើកទំព័រអាណាចក្ររុក្ខជាតិខេត្តយូណាន បានដើរសិក្សាទូទាំងខេត្តយូណាន ពុះពារឧបសគ្គ ស្រាវជ្រាវរុក្ខជាតិ ហើយបានចាក់ឬសនៅតាមព្រំដែននៃប្រទេសចិន ក៏ដូចជាចំណាយជីវិតខ្លួនលើវិទ្យាសាស្ត្ររុក្ខជាតិផងដែរ។

  ចាប់តាំងពីចុងទសវត្សន៍៥០នៃសតវត្សទី២០ លោក ចឹង ស៊ាវលាន វិចិត្រករ ជាមួយនឹង រុក្ខវិទូ ចំណាយពេល ៤៥ ឆ្នាំ និពន្ធសៀវភៅកំណត់ត្រារុក្ខជាតិនៅប្រទេសចិន។ សៀវភៅនេះមានចំនួនជាង ៥០ លានអក្សរ ភ្ជាប់ជាមួយនឹងគំនូរចំនួន ជាង ៩ ពាន់ផ្ទាំង គឺជាសៀវភៅ ដែលបានកត់ត្រាចំនួនប្រភេទរុក្ខជាតិច្រើនជាងគេ នៅក្នុងសៀវភៅពាក់ព័ន្ធរុក្ខជាតិដែលត្រូវបានបោះពុម្ពផ្សាយលើពិភពលោក។

  លោក ចុង ថៃ គឺជាប្រធាននាយកដ្ឋានគ្រប់គ្រងសាខាវីស៊ីនៃតំបន់ការពារធម្មជាតិថ្នាក់ជាតិភ្នំព្រិល បៃម៉ា ខេត្តយូណាន។ លោកមិនមែនជាអ្នកស្រាវជ្រាវស្វាររោមមាសយូណាននោះទេ ប៉ុន្តែ អាស្រ័យទៅលើបទពិសោធន៍ជាង៣០ឆ្នាំ ធ្វើឲ្យលោកក្លាយទៅជាអ្នកជំនាញក្នុងវិស័យការពារសត្វស្វារោមមាសយូណាន។

  លោក ចេន ជីមីង អ្នកទទួលខុសត្រូវនៃមជ្ឈមណ្ឌលសង្គ្រោះ និងបង្កាត់ពូជដំរីអាស៊ី ធ្លាប់បានជួយសង្គ្រោះកូនដំរីអាស៊ីមួយក្បាល។ ៦ឆ្នាំកន្លងមក លោកបានថែរក្សានិងចិញ្ចឹមកូនដំរីនេះ ហើយបានប្រកាន់ខ្ជាប់នូវការហ្វឹកហាត់កូនដំរី តាមបែបធម្មជាតិជារៀងរាល់ថ្ងៃ។

  ក្រោយពីបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ លោក ជៀង តាវ បានត្រឡប់ទៅស្រុកកំណើតវិញ ហើយបានក្លាយជាអ្នករក្សាសត្វក្រៀល ដែលយកចិត្តទុកដាក់ចំពោះការការពារក្រៀលកខ្មៅនៅឯតំបន់កការពារក្រៀលកខ្មៅធម្មជាតិថ្នាក់ជាតិហួយជឺ។

  លោក ចាង ស៊ីឈុន អ្នកគ្រប់គ្រងស្ថានីយវារីវប្បកម្មនិងការចិញ្ចឹមសត្វនៅក្នុងខណ្ឌជាំងឈួន ទីក្រុងយូស៊ី ជាមួយនឹងមិត្តរួមការងារ បានខិតខំប្រឹងប្រែងសង្គ្រោះត្រីពូជស្រុកដែលជិតផុតពូជខ្លះតាមរយៈវារីវប្បកម្ម ហើយបានរក្សាពូជត្រីនៅទីកន្លែងការពារនៅចុងក្រោយ។

  ចាប់តាំងពីឆ្នាំ ២០១៤ លោក ជ័រ ចាងសេង អនុប្រធាននាយកដ្ឋានគ្រប់គ្រងនិងការពារសាខាទន្លេយីងជាំងនៃអាជ្ញាធរគ្រប់គ្រងនិងការពារតំបន់កាពារធម្មជាតិថ្នាក់ខេត្ត តុងពីគ័ន ខេត្តយូណាន បានចាប់ផ្តើមពិនិត្យលើបក្សី River tern ដែលជាសត្វព្រៃការពារសំខាន់ថ្នាក់ជាតិកម្រិត១។ ៧ ឆ្នាំកន្លងមក ពួកគេបានរក្សានិងការពារទីជម្រកនៃបក្សី River tern ដូចការការពារកែវភ្នែកខ្លួនដូច្នោះដែរ។

  ចាប់តាំងពីឆ្នាំ២០១១ លោក លាវ ស៊ីង អ្នកគ្រប់គ្រងស្ថានីយវារីវប្បកម្ម បានដឹកនាំក្រុមស្រាវជ្រាវចិញ្ចឹមត្រីព្រៃពូជស្រុកនិងស្រាវជ្រាវការបង្កាត់ពូជត្រីតាមវិធីសិប្បនិម្មិត ដែលបានរួមជាវិភាគទានដ៏សំខាន់ចំពោះការការពារត្រីពូជស្រុកនិងជីវៈចម្រុះនៅក្នុងទន្លេ ជូជាំង។

  នៅក្នុងខែតុលា ឆ្នាំ២០១៨ កញ្ញា ជូ ឆាងយូ បានចូលរួមក្នុងមជ្ឈមណ្ឌលស្រាវជ្រាវនិងការពារជីវៈចម្រុះយូសាន មណ្ឌលស្វយ័តជនជាតិបៃតាលី និងបានចាប់ផ្តើមការពារសត្វស្វាព្រៃ។

  មនុស្សគ្រប់ជំនាន់បានយកចិត្តទុកដាក់ចំពោះការរក្សាសត្វនិងរុក្ខជាតិកម្របំផុតនៅក្នុងធម្មជាតិ ការពារជីវៈចម្រុះ រក្សាទុកភាពស្រស់ស្អាតដ៏ពិសេសរបស់ពួកវានៅលើផែនដី។

  អ្នកបកប្រែ៖李润菁