ការជ្រលក់ក្រណាត់សូត្រ ជាសិប្បកម្មជ្រលក់ក្រណាត់សូត្របុរាណមួយប្រភេទ។ វិទ្យាស្ថានសិល្បៈជ្រលក់ក្រណាត់នៃសាកលវិទ្យាល័យចូវតុងឡានចូវខេត្តកានស៊ូ បានទទួលមរតកលើវិធីជ្រើសរើសសម្ភារៈជ្រលក់និងការជ្រលក់ពណ៌ពីសៀវភៅបុរាណប្រទេសចិន។ ទន្ទឹមនឹងនេះ ពួកគេបានពង្រីកសម្ភារៈថ្មីនិងរូបភាពដែលមានការរចនាទាន់សម័យ ព្រមទាំងផលិតនូវស្នាដៃផ្សេងៗដែលបង្ហាញពីវប្បធម៌ផ្លូវសូត្រ និងលក្ខណៈតំបន់។ បច្ចុប្បន្ន សិប្បកម្មជ្រលក់ក្រណាត់សូត្រដែលមានរូបភាពពាក់ព័ន្ធផ្លូវសូត្រត្រូវបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃខេត្តកានស៊ូ។




អ្នកបកប្រែ៖李润菁