តើលោកអ្នកធ្លាប់ឃើញសត្វខ្មូតមានស្លាបរូប”ក្បាលពស់”ទេ?

2021-08-20 18:28:44 |ប្រភព:xinhua

  តើលោកអ្នកធ្លាប់ឃើញសត្វខ្មូតមានស្លាបរូប”ក្បាលពស់”ទេ? ថ្មីៗនេះ បុគ្គលិករបស់តំបន់ការពារធម្មជាតិថ្នាក់ជាតិ​របស់ភ្នំកៅលីកុងសានខេត្តយូណាន បានរកឃើញសត្វខ្មូតធំមួយ ។ ​សត្វខ្មូតនេះមានរូបរាងពិសេស នៅលើក្បាល​មានប្រមោយដូចស្លឹកឈើ និងមានស្លាបធំមួយគូ ។​ អ្វីទាក់ទាញនោះគឺ ស្លាបវាមានរូបដូច”ក្បាលពស់” ។ ក្រៅពីនេះ សត្វខ្មូតក៏មានពណ៌ស្រស់ស្អាតផងដែរ ។

  សត្វខ្មូតធំនេះឈ្មោះអី ? ក្រោយពីបុគ្គលិកមើលឯកសារបានបញ្ជាក់ថា សត្វខ្មូតនេះមានឈ្មោះបច្ចេកទេសថា Attacus edwardsi white។

  អ្នកបកប្រែ៖刘蓉