ថ្ងៃនេះ យើងនឹងនាំមិត្តអ្នកអានចូលទៅមើលស្រុកឆាងយ៉ាងដ៏អាថ៌កំបាំងជាមួយយើងទាំងអស់គ្នា។
ស្រុកស្វយ័តជនជាតិវ៉ា ឆាងយ៉ាន ទីក្រុងលីនឆាង ខេត្តយូណាន ស្ថិតនៅភាគនិរតីនៃប្រទេសចិន។ នៅលើផ្ទៃដីទំហំចំនួន ២៤៤៦.៤៣ គីឡូម៉ែត្រការ៉េ មានជនជាតិចំនួនជាង ២០ រស់គ្នាជាមួយគ្នា។ ស្រុកនេះ គឺជាស្រុកដែលមានជនជាតិវ៉ារស់នៅធំជាងគេនៅទូទាំងប្រទេសចិន ចំនួនប្រជាជនជនជាតិវ៉ាក្នុងស្រុកនេះ ស្មើនឹង៤០%នៃចំនួនប្រជាជនជនជាតិវ៉ាសរុប ក៏ជាភូមិជនជាតិវ៉ាដ៏ល្បីឈ្មោះនៅលើពិភពលោកដែរ។ ភាគខាងលិចនិងភាគខាងត្បូងជាប់នឹងប្រទេសមីយ៉ានម៉ា។ ស្រុកនេះក៏ជាច្រកសំខាន់សម្រាប់ការតភ្ជាប់ទៅអាស៊ីខាងត្បូងនិងអាស៊ីអាគ្នេយ៍ផងដែរ។
ទេសភាពធម្មជាតិដ៏ស្រស់ស្អាតជានាមប័ណ្ណអេកូឡូស៊ីនៃស្រុកឆាងយ៉ាន។ នៅក្នុងស្រុក ឆាងយ៉ាន មានជួរភ្នំពណ៌បៃតងនិងព្រៃក្រាស់។ អាត្រាគ្របដណ្តប់ព្រៃឈើមានចំនួន៧៤.៤៩%។ ព្រៃក្រាស់បានគ្របដណ្តប់ជួរភ្នំ នៅក្នុងស្រុកនេះ មានទន្លេខ្វាត់ខ្វែងចំនួន ៨៤ ព្រមទាំងបឹងនិងស្រះចំនួន ៦៦។
អាកាសធាតុក្តៅនិងសើមពេញមួយឆ្នាំ រដូវក្តៅមិនសូវក្តៅ ឯរដូវរងាមិនត្រជាក់ខ្លាំង ប្រៀបដូចនឹងផ្ទះកញ្ចក់ធម្មជាតិ។ នៅក្នុងតំបន់ការពារធម្មជាតិថ្នាក់ជាតិ ណានគុនហេ មានសត្វនិងរុក្ខជាតិការពារថ្នាក់ជាតិទី១ និងទី២ ចំនួនជាង ១០០ ប្រភេទរស់នៅ ដូចជា សត្វដំរីអាស៊ី ស្វាដៃស ជាដើម។
នៅក្នុងជ្រលងភ្នំយ៉ាហ៊ូ គំនូរលើច្រាំងថ្ម បានបង្ហាញសកម្មភាពផ្សេងៗរបស់បុព្វបុរសជនជាតិវ៉ា ដូចជា ការប្រមាញ់សត្វ ភូមិ សង្គ្រាម និងរបាំជាដើម។ នៅក្នុងប្រវត្តិសាស្ត្រដ៏យូរលង់ ប្រជាជនជនជាតិវ៉ា បានបង្កើតវប្បធម៌វ៉ាដែលមានកម្លាំងឥទ្ធិពល ដូចជា បទចម្រៀងជាច្រើនដែលបានទទួលការពេញនិយម របាំដែលមនុស្សរាប់ពាន់នាក់រាំគ្រវីសក់ដ៏អស្ចារ្យបាននាំស្រុកឆាងយ៉ានឲ្យពិភពលោកបានស្គាល់។
នៅក្នុងទឹកដីដ៏អាថ៌កំបាំងនិងស្រុកស្អាតនេះ មានជនជាតិជាច្រើនរស់នៅជាមួយគ្នា ដូចជា ជនជាតិវ៉ា ជនជាតិហាន ជនជាតិតៃ ជនជាតិយី និងជនជាតិឡាហ៊ូជាដើម។ រាប់រយរាប់ពាន់ឆ្នាំកន្លងមក ប្រជាជនដែលមកពីជនជាតិនានា បានរួបរួម និងរាប់អានគ្នា ព្រមទាំងកសាងមាតុភូមិដ៏មានសុភមង្គលនិងស្រស់ស្អាតជាមួយគ្នាតាមរយៈការឧស្សាហ៍ព្យាយាម។
បច្ចុប្បន្ននេះ ភូមិជនជាតិវ៉ានិងសំណង់ផ្ទះដែលមានលក្ខណៈពិសេសបានក្លាយជាទេសភាពដ៏ស្រស់ស្អាតនៅក្នុងភ្នំ។ នៅក្នុងភូមិ មានផ្លូវធំទូលាយនិងស្អាត ហើយប្រជាជនបានប្រើប្រាស់អ៊ីនធឺណែត ប្រជាជនអាចទៅមន្ទីរពេទ្យ ក្មេងៗទៅរៀននៅសាលាយ៉ាងងាយស្រួល។
គ្រួសារនីមួយៗមានអាជីវកម្មដែលអាចជួយបន្ថែមប្រាក់ចំណូល ហើយនិស្សិតជាច្រើនបានចាកចេញពីភ្នំ។ ការកាត់បន្ថយភាពក្រីក្រគឺជាជំហានដំបូង ពួកគេនឹងមានជីវភាពកាន់តែល្អប្រសើរនៅពេលអនាគត។
អ្នកបកប្រែៈ李润菁