ឃុំស៊ីឈួន ខណ្ឌយូបៃ ទីក្រុងឆុងឈីង ធ្លាប់ជាកន្លែងជីករ៉ែថ្ម។ នៅទីនេះ រណ្តៅរ៉ែរាប់សិបរាយនៅក្នុងភ្នំ ព្រៃឈើត្រូវបានកាប់ ស្រែត្រូវបានបំផ្លាញ ហើយមានបញ្ហាប៉ះពាល់ខ្លាំងដល់គុណភាពដី។
ប្រឈមមុខនឹងបញ្ហាអេកូ-បរិស្ថានធ្ងន់ធ្ងរ រដ្ឋបាលបានបិទកន្លែងជីករ៉ែថ្មភ្នំ តុងលូ នៅឆ្នាំ២០១២។ ចាប់តាំងពីឆ្នាំ២០១៦ ស្រុកនេះបានកាន់ទស្សនទាន យកការជួសជុលតាមរយៈការវិវត្តធម្មជាតិជាអាទិភាព រួមផ្សំនឹងការជួសជុលបែបសិប្បនិម្មិត ពន្លឿនការដោះស្រាយបញ្ហាសុវត្ថិភាព ជំរុញការកសាងវិស្វកម្មជួសជុលអេកូ-បរិស្ថាន ដូចជា រុក្ខជាតិគ្របដណ្តប់ដី ការពារប្រព័ន្ធទឹកនៅក្នុងរណ្តៅរ៉ែជាដើម។ ទន្ទឹននឹងនេះ ក៏មានការសាងសង់ហេដ្ឋារចនាសម្ព័ទ្ធ ការបង្កើតសួនច្បារភ្នំរ៉ែ តុងលូ ជាដើម។
អ្នកភូមិជាច្រើនបានធ្វើការនៅសួនច្បារនេះ ខ្លះបានបើកភោជនីយដ្ឋាន។ សួនច្បារនេះបានធ្វើឱ្យកសិផលក្នុងស្រុកលក់ដល់កន្លែងក្រៅ ដែលបានជួយអ្នកភូមិបន្ថែមប្រាក់ចំណូល។
អ្នកទទួលខុសត្រូវពាក់ព័ទ្ធបានណែនាំថា៖ ក្រោយពីការជួសជុលនៅប៉ុន្មានឆ្នាំនេះ អេកូ-បរិស្ថាននៃរណ្តៅរ៉ែទាំងនេះត្រូវបានកែលម្អប្រកបដោយប្រសិទ្ធភាព។ យើងកំពុងកសាងរមណីយដ្ឋានទេសចរណ៍ដែលរួមបញ្ចូលបទពិសោធន៍វិទ្យាសាស្ត្រ ការកំសាន្តលម្ហែកាយ អេកូ-បរិស្ថាននិងសុខភាពជារួមបញ្ចូលគ្នា ដែលនឹងប្រែក្លាយរណ្តៅរ៉ែទៅជារមណីយដ្ឋានទេសចរណ៍ ប្រែក្លាយភ្នំពណ៌បៃតងនិងទឹកស្អាតទៅជាភ្នំមាសនិងភ្នំប្រាក់។
អ្នកបកប្រែ៖李润菁