ស្រុកហ៊ីយជឺ ដែលមានទីតាំងស្ថិតនៅភាគឦសាននៃខេត្តយូណាន មានសិប្បកម្មធ្វើគ្រឿងសំរិទ្ធ ដែលមានប្រវត្តិសាស្ត្រជាង ៣០០ ឆ្នាំមកហើយ។ សិប្បកម្មធ្វើគ្រឿងសំរិទ្ធដ៏ស្មុគស្មាញ ត្រូវការយកលោហៈធាតុសំរិទ្ធ ដែលមានគុណភាពខ្ពស់ និងការធ្វើចំនួនជាង ២០ ដំណាក់កាល។ ផលិតផលគ្រឿងសំរិទ្ធនេះមានលក្ខណៈពិសេស គឺ ផ្ទៃគ្រឿងសំរិទ្ធមានលក្ខណៈផុស ហើយសន្លឹកផ្ទាំងសំរិទ្ធក្រាស់ល្អ។
លោក ចាង វួយ ដែលមានអាយុ៣៣ឆ្នាំ ជាអ្នកបន្តវេនជំនាន់ទី១៣នៃសិប្បកម្មធ្វើគ្រឿងសំរិទ្ធត្រកូលចាង។ ក្រោយពីបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ លោកបានត្រឡប់ទៅស្រុកកំណើតវិញ ហើយប្រកបរបរធ្វើគ្រឿងសំរិទ្ធ។ នៅលើផ្លូវតុងជាំង ក្នុងក្រុងបុរាណហ៊ីយជឺ លោក ចាង វួយ បានបង្កើតសាលាសម្រាប់បង្រៀនសិប្បកម្មធ្វើគ្រឿងសំរិទ្ធ ស្រាវជ្រាវបង្កើតផលិតផលគ្រឿងសំរិទ្ធថ្មី និងទទួលមរតកសិប្បកម្មដែលត្រូវបញ្ចូលក្នុងបញ្ជីបេតិកភ័ណ្ឌវប្បធម៌អរូបី។ លោក ចាង វួយ បាននិយាយថា៖ សិប្បកម្មធ្វើគ្រឿងសំរិទ្ធមិនត្រឹមតែជាវប្បធម៌មួយប៉ុណ្ណោះទេ ថែមទាំងជាមនោសញ្ចេតនាមួយផងដែរ។ ខ្ញុំសង្ឃឹមថា ក្រោមការឧស្សាហ៍ព្យាយាមរបស់យើងទាំងអស់គ្នា យើងនឹងទទួលមរតកសិប្បកម្មធ្វើគ្រឿងសំរិទ្ធនេះកាន់តែល្អប្រសើរ ហើយអាចធ្វើឱ្យមនុស្សកាន់តែច្រើនស្គាល់ភាពទាក់ទាញនៃលសិប្បកម្មធ្វើគ្រឿងសំរិទ្ធ។


អ្នកបកប្រែ៖李润菁