កញ្ញា វ៉ាង ស៊ាវលូ ដែលកើតនៅទសវត្សរ៍ ៨០ ឆ្នាំ ជាអ្នកជំនាន់ទី២នៃអ្នកបន្តវេនបេតិកភ័ណ្ឌវប្បធម៌អរូបី។ ម្តាយលោកស្រីឈ្មោះ តាវ អាន ជាអ្នកបន្តវេនសិប្បកម្មគ្រឿងសសៃប្រាក់ក្រុងឆឹងទូ ដែលជាគម្រោងតំណាងបញ្ជីបេតិកភ័ណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ។ ក្រោយពីបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ កញ្ញា វ៉ាង ស៊ាវលូ បានចូលរួមការទទួលមរតក និងការរីកចម្រើនសិប្បកម្មគ្រឿងសសៃប្រាក់ក្រុងឆឹងទូ ។
សិប្បកម្មគ្រឿងសសៃប្រាក់ឆឹងទូល្បីល្បាញទូទាំងពិភពលោក ដោយត្រូវបានគេឲ្យឈ្មោះថា“ផ្កាមាសទាំង៥”នៅក្នុងបច្ចេកទេសសិប្បកម្មប្រជាប្រិយក្រុងឆឹងទូទាំងប្រាំ ដែលក្រៅពីនេះរួមមាន ការដេរប៉ាក់ខេត្តស៊ីឈួន ក្រណាត់សូត្រខេត្តស៊ីឈួន គ្រឿងថ្នាំលាប គ្រឿងត្បាញឬស្សី។ ផលិតផលសិប្បកម្មគ្រឿងសសៃប្រាក់មានគ្រឿងតុបតែងបែបបុរាណនិងគ្រឿងអលង្ការ ហើយបានច្នៃប្រឌិតផលិតផលថ្មី ដូចជា គំនូរសសៃសូត្រប្រាក់ជាដើមនៅប៉ុន្មានឆ្នាំនេះចុងក្រោយនេះ។

ការធ្វើសិប្បកម្មគ្រឿងសសៃប្រាក់ត្រូវប្រើរាប់សិបដំណាក់កាល និយាយដោយសង្ខេបមានដំណាក់កាលសំខាន់ ៤ ធំៗ គឺការទាញដុំប្រាក់ទៅជាសសៃប្រាក់ ការត្បាញសសៃប្រាក់ ការផ្សារភ្ជាប់ដោយកម្តៅ និងការកែច្នៃតាមបែបគីមី ។ កញ្ញា វ៉ាង ស៊ាវលូ បាននិយាយថា៖ នៅពេលធ្វើសិប្បកម្មគ្រឿងសសៃប្រាក់ ត្រូវប្រើប្រាស់ចំណេះដឹងនិងបច្ចេកទេសជាច្រើន ដូចជា គីមីវិទ្យា និងបច្ចេកទេសជាងទង ជាដើម។ ឥឡូនេះ គ្មានសិប្បករច្រើនទេដែលអាចចាប់យកដំណាក់កាលទាំងអស់នៃសិប្បកម្មនេះ ហើយម្តាយខ្ញុំ គឺជាសិប្បករម្នាក់ក្នុងចំណោមនោះ ។
បើប្រៀបធៀបការធ្វើសិប្បកម្មគ្រឿងសសៃប្រាក់ទៅនឹងការដេរប៉ាក់ ការទាញសសៃប្រាក់ប្រៀបដូចនឹងការរៀបចំសសៃសូត្រសំរាប់ដេរប៉ាក់។ ដុំប្រាក់ប្រវែង ១ ម៉ែត្រដែលមានកម្រាស់ស្មើនឹងចង្កឹះ អាចទាញទៅជាសសៃប្រាក់ប្រវែង១០០០ម៉ែត្រ ហើយមានកម្រាស់ដូចសសៃសក់ល្អិតឆ្មា បន្ទាប់ពីគេកែច្នៃប្រមាណជាង ១០០ ដំណាក់កាល។
សិប្បកម្មគ្រឿងសសៃប្រាក់មានលក្ខណៈពិសេសធំជាងគេ គឺ បច្ចេកទេសត្បាញសសៃប្រាក់។ យោងតាមគំនូររចនា សិប្បករប្រើប្រាស់សសៃមាសនិងប្រាក់ដែលមានកម្រាស់ខុសៗគ្នាក្នុងការធ្វើជាគ្រោង បន្ទាប់មកប្រើប្រាស់បច្ចេកទេសខុសៗគ្នាទៅត្បាញនិងបំពេញផ្នែកកណ្តាល។ ការធ្វើគ្រឿងសសៃប្រាក់នៅមានបច្ចេកទេសដ៏អស្ចារ្យមួយទៀតគឺ ការបង្កើតស្នាដៃដោយគ្មានគ្រោង។ ស្នាដៃសសៃប្រាក់មួយ កើតចេញពីការបង្គុំផ្ទៃនីមួយៗនៃសសៃប្រាក់ រួមតភ្ជាប់ផ្ទៃនីមួយៗចូលគ្នាបង្កើតបានជាស្នាដៃដែលមានមាឌស្តង់ដារមួយ។
ការផ្សារភ្ជាប់ គឺជាដំណាក់កាលពិបាកជាងគេក្នុងសិប្បកម្មគ្រឿងសសៃប្រាក់។ សិប្បករត្រូវការយកចិត្តទុកដាក់លើកម្តៅភ្លើង ប្រសិនបើកម្តៅភ្លើងមិនត្រឹមត្រូវ នឹងទទួលបរាជ័យ។ ក្រោយពីការផ្សារ សិប្បករនឹងធ្វើដំណាក់កាលផ្សេងទៀត ដូចជា ការដុសខាត់ និងការបង្កាត់អុកស៊ីតកម្មជាងដើម ទើបអាចទទួលបានស្នាដៃសិប្បកម្មសសៃប្រាក់ដែលមានភាពភ្លឺស្អាតបាន ។
ស្នាដៃខ្លះត្រូវបានតុបតែងដោយពណ៌ខៀវ ដោយសារប្រើប្រាស់សិប្បកម្មអេណាម៉េល(Enamel)។ សិប្បករផ្សារសារធាតុរ៉ែលើស្នាដៃសសៃប្រាក់។ ការបញ្ចូលសិប្បកម្មអេណាម៉េលបានបង្ហាញពណ៌សនៃធាតុប្រាក់ ធ្វើឱ្យស្នាដៃសូត្រប្រាក់កាន់តែរស់រវើកនិងទាន់សម័យ។
ការងារនៃការទទួលមរតកសិប្បកម្មគ្រឿងសសៃប្រាក់ប្រឈមមុខនឹងការលំបាកជាច្រើនដោយសារដំណាក់កាលដ៏ស្មុគស្មាញ។ នៅពេល កញ្ញា វ៉ាង ស៊ាវលូ ទទួលមរតកសិប្បកម្មប្រពៃណីពីម្តាយ កញ្ញាមិនត្រឹមតែបញ្ចូលគំនិតរចនាទាន់សម័យទៅក្នុងការរចនាគ្រឿងសសៃប្រាក់ប៉ុណ្ណោះទេ ក៏បានពង្រីកទីផ្សារសិប្បកម្មនេះនៅលើអ៊ីនធឺណែតផងដែរ។ នេះបាននេះផ្ដល់នូវកម្លាំងដ៏រស់រវើកថ្មីចូលទៅក្នុងសិប្បកម្មគ្រឿងសរសៃប្រាក់ដែលមានប្រវត្តិដ៏យូរលង់មួយនេះ។
អ្នកបកប្រែ៖李润菁