ឃុំដេរប៉ាក់ស៊ីឈួន បង្ហាញកម្លាំងរស់រវើកថ្មីនៃសិប្បកម្មដេរប៉ាក់

2021-09-01 16:31:35 |ប្រភព:xinhua

  ឃុំអានជីន ខណ្ឌភីឌូ ក្រុងឆឹងទូ ខេត្តស៊ីឈួន ទទួលបានកិត្តិនាមថាជា ឃុំដេរប៉ាក់ស៊ីឈួន។ វិធីដេរប៉ាក់ស៊ីឈួនសរុបមានវិធីដេរប៉ាក់ចំនួន១២២ ដែលត្រូវអាចចែកជា១២ក្រុមធំៗ។ នេះបានបង្ហាញពីលក្ខណៈពិសេសនៃការដេរប៉ាក់ដោយដៃ ដែលបង្កើតរចនាបទប្រកបដោយលក្ខណៈស៊ីឈួន។ ស្នាដៃផ្តោតលើកការដេរប៉ាក់រូបភាព ដូចជា ផ្កា បក្សី សត្វ ទេសភាព ត្រី រូបមនុស្សជាដើម។ ផលិតផលដេរប៉ាក់ស៊ីឈួនជាស្នាដៃដ៏ល្អប្រណិតដែលមានប្រយោជន៍ក្នុងការតុបតែងលម្អនិងមុខងារប្រើប្រាស់បញ្ចូលគ្នា។  ស្នាដៃដេរប៉ាក់ស៊ីឈួន មិនត្រឹមតែមានស្នាដៃដែលមានផ្ទៃធំប៉ុណ្ណោះទេ ក៏មានការផលិតជាស្នាដៃតូចៗផងដែរ។ នៅក្នុងឆ្នាំ២០០៦ ការដេរប៉ាក់ស៊ីឈួនត្រូវបានបញ្ចូលក្នុងបញ្ជីបេតិកភ័ណ្ឌវប្បធម៌អរូបីថ្នាក់ជាតិលើកដំបូង។

  តាំងពីឆ្នាំ២០០៩ ឃុំអានជីនបានបង្កើតការងារ ចូលរួមការបណ្តុះបណ្តាលសិប្បកម្មដេរប៉ាក់ស៊ីឈួន ផលិតកម្ម ការស្រាវជ្រាវ ទេសចរណ៍ ការលក់បញ្ចូលគ្នា។ គិតមកដល់ពេលនេះ សាលាបង្រៀនដេរប៉ាក់ បានបណ្តុះបណ្តាលសិស្សចំនួនជាង៣៣០០នាក់ ក្នុងនោះ មានសិស្សចំនួនជាង១០០០នាក់បានធ្វើការងារពាក់ព័ន្ធទៅនឹងការដេរប៉ាក់ស៊ីឈួន។

  ដើម្បីដោះស្រាយបញ្ហាផលពិបាកនៃការលក់ផលិតផលរបស់ក្រុមហ៊ុនដេរប៉ាក់ស៊ីឈួន ឃុំអានជីនបានធ្វើកិច្ចសហប្រតិបតិ្តការជាមួយនឹងក្រុមហ៊ុនផ្សេងទៀត រួមគ្នាក្នុងការជំរុញការស្រាវជ្រាវ រចនា ផលិតកម្មនិងការលក់ស្នាដៃដេរប៉ាក់ស៊ីឈួន។

  អ្នកបកប្រែ៖李润菁