សិប្បកម្មចម្លាក់ថ្នាំពណ៌ គឺជាសិប្បកម្មដែលគេលាបថ្នាំធម្មជាតិជាច្រើនជាន់ឡើងក្រាស់នៅលើគ្រោង ហើយយកកាំបិតទៅឆ្លាក់រូបតុបតែងនៅពេលថ្នាំលាបមិនទាន់ស្ងួត។ សិប្បកម្មនេះមានដំណាក់កាលជាច្រើន រួមមានការលាបថ្នាំពណ៌ ចម្លាក់រូបភាព ការដុសខាត់ជាដើម។ ក្នុងនាមជាសិប្បកម្មដ៏អស្ចារ្យនៃក្រុងប៉េកាំងទាំង៨ សិប្បកម្មចម្លាក់ថ្នាំពណ៌ក្រុងប៉េកាំង ត្រូវបានបញ្ចូលក្នុងបញ្ជីបេតិកភ័ណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ នៅឆ្នាំ២០០៦ ។ លោក ម៉ា នីង ជាអ្នកបន្តវេនតំណាងសិប្បកម្មចម្លាក់ថ្នាំពណ៌ក្រុងប៉េកាំង។ លោកមានការិយាល័យនៅក្នុងមជ្ឈមណ្ឌលការពារបេតិកភ័ណ្ឌវប្បធម៌អរូបីនៃខណ្ឌ ស៊ីចេង ក្រុងប៉េកាំង ហើយបានរោងផលិតចម្លាក់ថ្នាំពណ៌នៅខណ្ឌស៊ួនយី ក្រុងប៉េកាំង។ ក្រោយពីការបង្កើតស្នាដៃ លោក ម៉ា នីង បានចូលបង្រៀននៅសាកលវិទ្យាល័យ ដើម្បីផ្សព្វផ្សាយសិប្បកម្មចម្លាក់ថ្នាំពណ៌ក្រុងប៉េកាំងទៅដល់មនុស្សកាន់តែច្រើន។





អ្នកបកប្រែ៖李润菁