រូបភាពសត្វដ៏គួរឱ្យស្រឡាញ់នៃតំបន់អភិរក្ស Nuozhadu ថ្នាក់ខេត្តយូណាន

2021-09-03 17:41:23 |ប្រភព:xinhua

  សត្វដ៏គួរឱ្យស្រឡាញ់ច្រើនប្រភេទបានរស់នៅក្នុងព្រៃក្រាស់នៃតំបន់ការពារធម្មជាតិ Nuozhadu ថ្នាក់ខេត្តយូណាន ប្រទេសចិន។ កាមេរ៉ានិងឧបករណ៍តាមដាននៃតំបន់ការពារធម្មជាតិបានថតរូបភាពដ៏កម្រ ដូចជា គោព្រៃឥណ្ឌាស៊ីអំបិល ឥន្ទ្រីចិញ្ចឹមកូន សត្វសេកពណ៌ផ្កាឈូកសម្អាតស្លាបជាដើម។

  តំបន់អភិរក្ស Nuozhadu ថ្នាក់ខេត្តយូណានដែលមានទីតាំងស្ថិតនៅភាគខាងត្បូងនៃតំបន់ត្រូពិចខាងជើង មានអាកាសធាតុប្រែប្រួលតាមរដូវកាល សម្បូរជីវៈចម្រុះ មានសត្វនិងរុក្ខជាតិការពារថ្នាក់ជាតិច្រើនប្រភេទ។

  កាមេរ៉ានិងឧបករណ៍តាមដានតំបន់ការពារធម្មជាតិ បានថតថនិកសត្វ ៨៤ប្រភេទ បក្សី ១៨៥ប្រភេទ សត្វល្មូន គោកនិងទឹក ៤៤ប្រភេទ សត្វល្អិត ៥៨៦ប្រភេទ ក្នុងនោះ មានសត្វការពារថ្នាក់ជាតិកម្រិត ១ ចំនួន១២ប្រភេទ សត្វការពារថ្នាក់ជាតិកម្រិត២ ចំនួន៤០ប្រភេទ។ បរិស្ថានធម្មជាតិដែលមានច្រើនប្រភេទនេះ បានផ្តល់ទីជម្រកដ៏ល្អប្រសើរដល់សត្វដ៏គួរឱ្យស្រឡាញ់ទាំងនេះ។







  អ្នកបកប្រែ៖李润菁