ភូមិហ្វូអាននៃខណ្ឌជីននីង ក្រុងគុនមីង ខេត្តយូណាន គឺជាភូមិចាស់ដែលមានប្រវត្តិសាស្ត្រជាងរយឆ្នាំ។ ដើម្បីការពារនិងទទួលមរតកវប្បធម៌នៃភូមិបុរាណ ហ្វូអាន ស្វែងរកសក្តានុពលថ្មីនៃការអភិវឌ្ឍភូមិ ភូមិហ្វូអានបានជុសជុលសំណង់ហ្វូអានទាំង៦។ នៅក្នុងដំណាក់កាលនៃការជុសជុលសំណង់ទាំង៦នេះ ភូមិហ្វូអានក៏បានជំរុញការទទួលមរតកនិងច្នៃប្រឌិតសិប្បកម្មនិងវប្បធម៌ប្រពៃណីនៃភូមិហ្វូអាន ដូចជា របាំ ចម្រៀង ល្ខោន ការដេរប៉ាក់ ការកាត់ក្រដាស់ជាដើមផងដែរ។ នេះមិនត្រឹមតែផ្តល់ជីវភាពថ្មីស្រឡាងដល់ប្រជាជនប៉ុណ្ណោះទេ ក៏បានបន្ថែមកម្លាំងទាក់ទាញថ្មីដល់ភូមិហ្វូអានផងដែរ។






អ្នកបកប្រែ៖李润菁