នៅក្នុងខេត្តយូណានដែលទទួលបានកិត្តិនាមជា“នគររុក្ខជាតិ” មានផ្សិតព្រៃលូតលាស់យ៉ាងល្អក្នុងរដូវវស្សា។ រដូវដែលគេបរិភោគផ្សិតព្រៃបានមកដល់។
ស៊ុបឆ្នាំងភ្លើងផ្សិត
ខណ្ឌជីននីង ក្រុងគុនមីង ខេត្តយូណានមានលក្ខខណ្ឌដ៏ល្អប្រសើរសំរាប់ផ្សិតលូតលាស់ ។ ជារៀងរាល់ថ្ងៃ មានផ្សិតព្រៃស្រស់ជាច្រើនត្រូវបានលក់ដល់កន្លែងនានានៃប្រទេសចិនដែលដឹកចេញពីខណ្ឌជីននីង។ ផ្សិតព្រៃនៅក្នុងខណ្ឌជីននីងមានឈ្មោះល្បីរន្ធឺ។ ភោជ្ជនីយដ្ឋានផ្សិតនីមួយៗបានទទួលការពេញនិយមពីអតិថិជន។ ផ្សិតស្រស់និងទឹកស៊ុបផ្សិតដ៏ឈ្ងុយឆ្ងាញ់គឺជាអំណោយដែលធម្មជាតិផ្តល់ដល់មនុស្សរស់នៅទីនេះ។
ផ្សិតកានបាសម្អាតរួចរាល់
ផ្សិតព្រៃលូតលាស់នៅក្នុងព្រៃភ្នំ។ ផ្សិតខុសគ្នាមានវិធីចម្អិនខុសពីគ្នា ប៉ុន្តែវិធីដែលទទួលពេញនិយមជាង គឺស្ងោរស៊ុបជាមួយសាច់មាន់។ ចុងភៅលាងសម្អាតផ្សិតព្រៃ និង ចិតជាចំណិតសិន ហើយដាក់ផ្សិតព្រៃ ស៊ុបមាន់និងសាច់មាន់ក្នុងឆ្នាំងថ្ម គ្របគម្របដែលត្បាញដោយស្មៅ។ ២០នាទីក្រោយ បើកគម្រប ទឹកស៊ុបមាន់ពណ៌លឿងពុះ ផ្សិតក៏អណ្តែតឡើង មើលទៅមានរសជាតិឈ្ងុយឆ្ងាញ់មែន! ការបរិភោគស៊ុបឆ្នាំងភ្លើងផ្សិតអាចបរិភោគជាមួយនឹងបាយ ហើយបាយឆាផ្សិតកានបា គឺជាជម្រើសល្អជាងគេ។
បាយឆាផ្សិតកានបា
ផ្សិតព្រៃមិនត្រឹមតែបានផ្តល់ជាម្ហូបអាហារដ៏ឈ្ងុយឆ្ងាញ់ជាច្រើនប្រភេទដល់មនុស្សប៉ុណ្ណោះទេ ក៏បានផ្តល់ជំនួយដល់ការស្តារសេដ្ឋកិច្ចជនបទឡើងវិញ ព្រមទាំងបន្ថែមប្រាក់ចំណូលនិងកែប្រែជីវភាពរបស់ប្រជាជននៅទីនោះ។
អ្នកបកប្រែ៖李润菁