នៅថ្ងៃទី១ ខែកញ្ញា អ្នកបន្តវេននៃសិប្បកម្មចម្លងចម្លាក់ស្នាដៃអក្សរផ្ចង់ហឹងស៊ួយ លោក លី ក្វាងមីង កំពុងជ្រើសរើសសម្ភារៈ។
សិប្បកម្មចម្លងចម្លាក់ស្នាដៃអក្សរផ្ចង់ ដែលមានប្រវត្តិសាស្ត្រដ៏យូរលង់មកហើយ ត្រូវបង្កើតឡើងនៅរជ្ជកាលមីង ហើយទទួលប្រជាប្រិយភាពនៅក្នុងរជ្ជកាលឈីង។ សិប្បករ ឆ្លាក់ស្នាដៃអក្សរផ្ចង់របស់អ្នកសរសេរអក្សរដ៏ល្បីឈ្មោះនៅលើក្តារឈើឬក្តារថ្ម។ ដំណាក់កាលនៃសិប្បកម្មនេះព្រមទាំង ជម្រើសនិងកែច្នៃសម្ភរៈ ឆម្លាក់ក្តារ ចម្លងជាដើម។ សិប្បកម្មចម្លាក់ដ៏ស្ទាត់ជំនាញបានបង្ហាញភាពអស្ចារ្យនៃស្នាដៃអក្សរផ្ចង់ចិន។ នៅឆ្នាំ២០១១ សិប្បកម្មចម្លងចម្លាក់ស្នាដៃអក្សរផ្ចង់ទីក្រុងហឹងស៊ួយត្រូវបានបញ្ចូលជាបញ្ជីបេតិកភ័ណ្ឌវប្បធម៌អរូបីថ្នាក់ជាតិលើកទី៣។