ជួបប្រទះ សិប្បកម្មបញ្ចូលនិងត្បាញសរសៃមាស

2021-09-10 17:32:04 |ប្រភព:xinhua

  លោក លី ឆាងយីដែលមានអាយុ៧២ឆ្នាំ ជាអ្នកបន្តវេននៃសិប្បកម្មបញ្ចូលនិងត្បាញសរសៃមាសបែបក្រុងឆុងឈីង ដែលត្រូវបញ្ចូលជាបញ្ជីបេតិកភ័ណ្ឌវប្បធម៌អរូបីថ្នាក់ទីក្រុងឆុងឈីង។ ចាប់ផ្តើមពីអាយុ២២ឆ្នាំរហូតដល់បច្ចុប្បន្ន លោកបានប្រកបរបរនេះ៥០ឆ្នាំហើយ។

  សិប្បកម្មបញ្ចូលនិងត្បាញ សរសៃមាសគឺជាសិប្បកម្មបែបបុរាណចិន។ នៅសម័យបុរាណ មហាក្សត្រីបានពាក់មកុដឬគ្រឿងតុបតែងសក់ភាគច្រើន ដែលត្រូវបានធ្វើពីសិប្បកម្មនេះ។ នៅពេលធ្វើស្នាដៃបញ្ចូលនិងត្បាញសរសៃមាស សិប្បករត្រូវទាញដុំមាស ដុំប្រាក់ឬដុំសំរិទ្ធទៅជាសរសៃសិន ហើយប្រើប្រាស់វិធីសិប្បកម្មចំនួនទាំង៨ទៅធ្វើគ្រឿងអលង្ការឬស្នាដៃសិល្បៈ ដូចជា ការត្បាញ ការបំពេញ ការផ្សារជាដើម។

  លោក លី ឆាងយី អាចទាញដុំប្រាក់ទៅជាសរសៃដែលមានកម្រាស់០,០៨មីល្លីម៉ែត្រ ហើយផ្សារសរសៃទាំងនេះនៅលើគ្រឿងអលង្ការនិងគ្រឿងតុបតែងដោយគ្មានគម្លាត។ នេះបានធ្វើឱ្យគ្រឿងប្រាក់ដ៏សាមញ្ញក្លាយទៅជាគ្រឿងប្រាក់ប្រកបដោយភាពរស់រវើក។ អ្នកដទៃយល់ឃើញថា ការងារលោក លី ឆាងយី ពិតជាគួរឱ្យធុញណាស់ ពីព្រោះលោកទាញសរសៃនិងវាយគ្រឿងជារៀងរាល់ថ្ងៃ។ ប៉ុន្តែ លោក លី ឆាងយីចូលចិត្តការងារនេះក្រៃលែង ពីព្រោះលោករីករាយណាស់ នៅពេលមើលឃើញសរសៃប្រាក់និងចំណិតប្រាក់បានក្លាយទៅជាស្នាដៃសិល្បៈ។

  ក្រោយពីការទាញដុំមាសទៅសរសៃ ការត្បាញនិងការបញ្ចូលត្បូង ស្នាដៃដ៏ល្អប្រណិតនិងរស់រវើកត្រូវបានបង្កើត។ កម្លាំងទាក់ទាញនៃសិប្បកម្មបញ្ចូលនិងត្បាញ សរសៃមាស គឺមានរូបរាងដូចចម្លាក់និងភាពស្រស់ស្អាត ដែលមិនអាចប្រៀបបាន។

  លោក លី ឆាងយីបានយល់ថា ការធ្វើរឿងមួយឱ្យទៅដល់កម្រិតល្អប្រណិតជាងគេ ហើយបន្តធ្វើឱ្យកាន់តែល្អប្រសើរ គ្រាន់ជាស្តង់ដារមួយរបស់សិប្បករមួយ។ សិប្បករពិតប្រាកដត្រូវការច្នៃប្រឌិត ទទួលមរតកនិងផ្សព្វផ្សាយសិប្បកម្មតាមការរីកចម្រើនតាមសម័យកាល។

  ប៉ុន្មានឆ្នាំនេះ លោក លី ឆាងយីបានបង្រៀនសិស្សជាង២០នាក់ជាបន្តបន្ទាប់។  នៅពេលអនាគត គោលបំណងនៃលោក គឺបង្រៀនសិស្សកាន់តែច្រើន ឱ្យមនុស្សកាន់តែច្រើនស្វែងយល់និងចូលចិត្តសិប្បកម្មបញ្ចូលនិងត្បាញសរសៃមាស ទទួលមរតកបេតិកភ័ណ្ឌវប្បធម៌អរូបីនេះកាន់តែល្អប្រសើរ។