ចម្លាក់ថ្ម ប៉ាលិន ដ៏ល្អប្រណិត

2021-09-13 17:59:14 |ប្រភព:xinhua

  ចម្លាក់ថ្ម ប៉ាលិន គឺជាស្នាដៃសិល្បៈដែលឆ្លាក់នៅលើថ្មប៉ាលិន ក៏ជាសិល្បៈដែលរួមបញ្ចូលផលិតផលធម្មជាតិនិងសិល្បៈមនុស្សគ្នាផងដែរ។  ឈ្មោះថ្មប៉ាលិន កើតចេញពីកន្លែងកំណើត គឺស្រុកប៉ាលិន ក្រុងជីហ្វូង តំបន់ស្វយ័តម៉ុងហ្គោលីក្នុង។ ថ្មប៉ាលិនដែលមានភាពរឹងសមរម្យ ពណ៌ចម្រុះ ពន្លឺស្អាត ដូច្នេះ គឺជាសម្ភារៈល្អក្រៃលែងសម្រាប់ការធ្វើត្រាប្រទេសចិននិងស្នាដៃចម្លាក់សិល្បៈ។ ថ្មប៉ាលិនគឺជាថ្មមួយក្នុងចំណោមថ្មដ៏ល្បីឈ្មោះទាំ៤នៅក្នុងប្រទេសចិន។

  ចម្លាក់ថ្មប៉ាលិនទទួលមរតកសិល្បៈចម្លាក់ល្អឥតខ្ចោះនៃប្រទេសចិន។ វាបានយកស្នាដៃសិល្បៈទៅសម្តែងរូបមនុស្សបុរាណ បង្ហាញរឿងប្រវត្តិសាស្ត្រ មានតម្លៃប្រវត្តិសាស្ត្រដ៏ខ្ពស់។

  សិប្បករអាចបង្កើតស្នាដៃចម្លាក់ប៉ាលិនដ៏ល្អប្រណិតតាមរយៈវិធីចម្លាក់ប្រពៃណីចិន។ នេះបានធ្វើឱ្យថ្មល្អបានក្លាយទៅជាគ្រឿងតុបតែងដែលបានមានរូបរាងខុសគ្នា បានបង្ហាញគោលបំណងរបស់ប្រជាជនចំពោះជីវភាពដ៏ល្អប្រសើរ។

  នៅឆ្នាំ២០២១ ចម្លាក់ថ្មប៉ាលិនត្រូវបានបញ្ចូលក្នុងគម្រោងតំណាងនៃបញ្ជីបេតិកភ័ណ្ឌវប្បធម៌អរូបីថ្នាក់ជាតិលើកទី៥ ក៏ជាផលិតផលនៃប្រព័ន្ធការពារនិមិត្តសញ្ញានៃភូមិសាស្ត្រចិន។

  អ្នកបកប្រែ៖李润菁